ខេត្តព្រះសីហនុ ៖ ដើមឈើមួយដើម បានរលំសង្កត់សិស្សស្រីម្នាក់ បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាច ថ្ងៃទី២២ ឧសភា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច ភូមិព្រៃនប់១ ឃុំព្រៃនប់១ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សិស្សស្រីដែលរងគ្រោះ ដោយសារដើមឈើរលំសង្កត់ខាងលើ ឈ្មោះ លឹម លីមួយ រៀនថ្នាក់ទី10C នៃវិទ្យាល័យហ៊ុនសែនព្រៃនប់ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕