សិល្បៈ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ពិភពសិល្បៈនាពេលបច្ចុប្បន្ន រមែងមានឈ្មោះតារាស្រីប្រុស ជាច្រើនដែលដូចគ្នា ធ្វើឲ្យទស្សនិកជនមួយចំនួន អាចមានការយល់ច្រឡំក៏ថាបាន។ឲ ជាក់ស្ដែងតារាសម្ដែងជើងចាស់ អ្នកនាង កែវ ស្រីនាង ក៏មានឈ្មោះមិនខុស ពីតារាចម្រៀងស្រីល្បី សម្រស់ធម្មជាតិ ដែលរស់ក្រោមទ្រនំហង្សមាស អ្នកនាង សុខ ស្រីនាង ដែរ។

អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍ ចំពោះសម្រស់ដ៏ផូរផង់ នៃតារាស្រីទាំង២ដួង ពិតជាមានភាពស្រស់ស្អាត មិនចាញ់គ្នាឡើយ ។ ទាំងនេះអាចនិយាយបានថា បើទោះឈ្មោះដូចគ្នាពិតមែន ក៏សមត្ថភាព ទេពកោសល្យនិងរូបរាងពួកគេ មានភាពទាក់ទាញ មិនអន់ជាងគ្នាប៉ុណ្ណាដែរ ៕