ជារឿងមួយគួរឲ្យ ភ្ញាក់ផ្អើលខ្លាំងណាស់ដែល នៅមុននេះបន្តិច មានការចែកចាយរូបភាព លើបណ្ដាញសង្គម ឲ្យឃើញកូនកម្លោះ កូនក្រមុំខ្មែរមួយគូ ដែលបានយកអំណោយ មកជូនក្មេងៗសិស្សលាលាក្រីក្រ ក្នុងថ្ងៃរៀបការរបស់ខ្លួន។
ក្នុងរូបភាពនោះ បានបង្ហាញពីសកម្មភាព ពួកគេនិងកូនកំដរ ចុះចែកជាសៀវភៅប៊ិច អមនឹងការចុះដាំដើមឈើ នៅសាលារៀនមួយកន្លែង ធ្វើឲ្យអ្នកទស្សនា មានការកោតសរសើរ ពីទឹកចិត្តប្ដីប្រពន្ធថ្មីថ្មោង មួយគូនេះជាខ្លាំងតែម្ដង។

នេះជាលើកទី១ ហើយដែលគេឃើញ មានកូនកម្លោះកូនក្រមុំខ្មែរ មកចុះយកអំណោយឲ្យក្មេងៗ ដោយផ្ទាល់ក្នុងថ្ងៃមង្គលខ្លួន ព្រោះកន្លងមកកម្រ មានប្ដីប្រពន្ធណា តុបតែងខ្លួនថ្ងៃការមកធ្វើរឿង សប្បុរសបែបនេះពីមុនមកណាស់៕