សិល្បៈ៖ បច្ចុប្បន្នតារាចម្រៀងប្រុសក្នុងផលិតកម្មថោន លោក កែវ វាសនា កំពុងមានសុភមង្គលជាមួយក្រុមគ្រួសារដ៏កក់ក្ដៅរបស់លោក ខណៈដែលទើបតែទទួលបានចំណងដៃកូនស្រីកាលពីពេលថ្មីៗនេះ ។

កែវ វាសនា ត្រូវបានអ្នករួមអាជីព ក៏ដូចជាអ្នកគាំទ្រជាច្រើនតែងតែលើកឡើងថា ជាតារាចម្រៀងប្រុសម្នាក់ដែលមានសំណាងបំផុតព្រោះលោកមានប្រពន្ធដ៏ស្រស់ស្អាតព្រមទាំងឆ្លាតវៃម្នាក់ ដែលសព្វថ្ងៃកំពុងជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនដោយត្រូវបានគេដឹងថា ភរិយាលោកកែវ សវានា បើកហាងលក់គ្រឿងថែរក្សាសម្រស់ ។

ជាមួយគ្នានេះ អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ម្ដងទៀតនោះ គឺក្រោយពីបានស្គាល់រូបរាងច្បាស់នៃម្ដាយក្មេករបស់ កែវ វាសនា ដែលមានវ័យចំណាស់ទៅហើយ ប៉ុន្តែសម្រស់ស្អាត ក្មេងជាងវ័យ បើធៀបទៅនឹងភរិយារបស់លោក គឺមិនចាញ់គ្នាប៉ុន្មានឡើយ ។

ចង់ដឹងច្បាស់ពីសម្រស់ពិតរបស់ម្ដាយក្មេក លោក កែវ វាសនា សូមទស្សនាខាងក្រោមនេះ ៕
សហការី KBN