ភ្នំពេញ៖ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃជាច្រើននាក់ បានរិះគន់យ៉ាងខ្លាំងទៅលើអ្នកគ្រូបញ្ចូលរូបម្នាក់ ដែលបាន Live វីដេអូខណៈដែលកំពុងចូលរូប ដែលការរិះគន់នេះ បានធ្វើឱ្យលក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយរហូតដល់អ្នកសារព័ត៌មានបានទៅសុំការបស្រាយពីសំណាក់គ្រូបញ្ចូលរូបខាងលើ ដែលមានទីលំនៅស្ថិតនៅខេត្តនុនបុរី ប្រទេសថៃ ។

ពេលទៅដល់ផ្ទះរបស់គ្រូបញ្ចូលរូបរូបនោះ ពុំមានឃើញឡើយដោយឃើញតែបងស្រីរបស់គាត់ ហើយបងស្រីបានឱ្យដឹងថា ប្អូនស្រីរបស់គាត់ (គ្រូបញ្ចូលរូប) បច្ចុប្បន្នមានបារមីទេពវបុត្រកាន់ ព្រះនាម ចុកដាថេប ព្រមទាំងបារមី ៨-៩ អង្គទៀតឯណោះកាន់ ហើយបច្ចុប្បន្ននេះមានអ្នកស្រុកអ្នកភូមិជាច្រើននាក់ បាននាំគ្នាមកគោរពបូជា ។

ស្ត្រីដដែលបានបន្តថា ប្អូបស្រីរបស់គាត់ ដែលកំពុងបារមីជាច្រើនកាន់នេះ ព្យាបាលជម្ងឺអ្នកស្រុក ក៏ដូចជាទស្សន៍ទាយផ្សេងៗពុំដែលទទួលដង្វាយជាលុយ ឬវត្ថុផ្សេងៗឡើយ ព្រោះជាការហាមរបស់បារមី ហើយហេតុផលដែលប្អូបស្រីរបស់គាត់ Live វីដេអូខណៈដែលកំពុងបញ្ចូលរូបនេះ ព្រោះតែដើមឡើយគាត់ចូលចិត្ត Live វីដេអូ រហូតដល់បារមីមកកាន់នេះ បារមីក៏បានចឹងដឹងពីរបៀប Live វីដេអូ តើយ៉ាងណា ទើបស្ត្រីជាអ្នកបញ្ចូលរូបនោះបង្រៀន ។ សរុបមកពុំមែនជាការទាក់ទាញ បោកប្រាស់ប្រជាពលរដ្ឋឡើយ ។

ងាកមកព្រះចៅអធិការវត្តមួយព្រះអង្គបានមានសង្ឃដីកាថា សូមប្រជាពលរដ្ឋមើលវីដេអូរបស់ស្ត្រីរូបនោះ គួរគិតពិចារណាផង ឬក៏ហាមឃាត់កុំឱ្យនាងធ្វើទង្វើដូចនេះ ព្រោះជាការបោកបញ្ឆោត ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ ម្យ៉ាងទៀត ទេពកុមារ ចុកដាថេប ជាទេវរបស់សាសនាហិណ្ឌូ មិនអាចចូលក្នុងខ្លួនមនុស្សបានឡើយ ។
សូមបញ្ជាក់ថា តាមការ Comment នៅពីក្រោយវីដេអូឃ្លីបរបស់ស្ត្រីបញ្ចូលរូបខាងលើនេះ គឺសុទ្ធតែជាពាក្យរិះគន់ធ្ងន់ៗទាំងអស់ ៕
សហការី KBN
ប្រភព៖ kapook