ភ្នំពេញ៖ សហគ្រិនស្ត្រីកម្ពុជានាប៉ុន្មានឆ្នំាចុងក្រោយនេះ បានបង្ហាញសមត្ថភាព និងការតស៊ូក្នុងការដឹកនាំអាជីវកម្មបានកាន់តែល្អប្រសើរ។តាមរ យៈ​សមត្ថភាពនេះបានជំរុញសហគ្រិនស្ត្រីបានចូលរួមលើកកម្ពស់កិត្តិនាមកកម្ពុជាកាន់តែសកម្ម តាមរយៈការទទួ លបានពានសហគ្រិន ឆ្នើមប្រចំា តំបន់ជាបន្តបន្ទាប់ ។តួយ៉ាងថ្មីៗនេះសហគ្រិនស្ត្រីកម្ពុជា៨រូបផ្សេងទៀត ទទួលបានពានសហគ្រិនស្ត្រីឆ្នើមអាស៊ានធ្វើឡើងនៅប្រទេសថៃ។

តាមម្ចាស់ក្រុមហ៊ុន TERRES ROUGES HOTEL និង RAJABORI VILLAS RESORT បានឱ្យដឹងថា ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមឆ្នំា២០១៨នេះ មួយផ្នែកបានជួយ ដល់ការងារធ្វើអាជីវកម្ម និងមួយផ្នែកទៀតបង្ហាញថាជាស្ត្រីគំរូដល់ស្ត្រីផ្សេងទៀតនៅកម្ពុជា ហើយលើសពីនេះបានជួយផ្ស ព្វផ្យាយកេរ្តិ៍ឈ្មោះកម្ពុជា នៅ លើឆាកអន្តរជាតិក៏ដូចជាថ្នាក់ដំបន់។

អ្នកស្រី ចិន្តា ក្លេខៃ ម្ចាស់ ក្រុមហ៊ុន TERRES ROUGES HOTEL មានប្រសាសន៍ថា៖« ពានសហគ្រិនស្ត្រីឆ្នើមអាស៊ាននេះ ខ្ញុំគិតថាបានជួយដល់ការងារទៅមុខ ។តែអ្វីដែលសំខាន់ ពានរង្វាន់នេះ បានន័យថាពួកខ្ញុំ ធ្វើជាគំរូមួយដល់ស្ត្រីដទៃទៀតដែលអត់បានពានរង្វាន់ នៅក្នុងបណ្តាញអាជីវកម្មនៅអាស៊ាន។ អី ចឹ ងស្ត្រីដទៃទៀតដែលមានសេចក្តីស្រមើស្រម៉ៃ ចង់បានពាន ចង់បង្ហាញមុខ លើឆាកអាស៊ាន ពួកគាត់អាចចុះឈ្មោះស្នើសុំបាន»។
អ្នកស្រីបន្តថា សហគ្រិនស្ត្រីកម្ពុជា ទទួលបានពានជាសហគ្រិនឆ្នើម ជារួមសម្រាប់កម្ពុជា ទទួលបានមុខមាត់មួយក្នុងចំណោមប្រទេសអាស៊ានដទៃទៀត ហើយបង្ហាញថាសហគ្រិនស្ត្រីកម្ពុជាមកដល់បច្ចុប្បន្ននេះ មានសក្តានុពលភាពនិងសមត្ថភាពដូចសហគ្រិនស្ត្រីអាស៊ាន ផ្សេងទៀតដែរ ។ដូចនេះ ការទទួ លបានពាននេះ វាផ្តល់ប្រយោជន៍ដល់សហគ្រិនស្ត្រីខ្មែរសម្រាប់ផ្តោះប្តូរ អាជីវកម្មជាមួយអាស៊ានផងនិងនាំយកកេរ្តិ៍ឈ្មោះជូនប្រទេសជាតិផង។

អ្នកស្រី ចិន្តា ក្លេខៃ មានប្រសាសន៍ថា៖« ក្នុងនាមសហគ្រិនស្ត្រីដែលទទួលបានពានរង្វាន់នេះ ផលប្រយោជន៍របស់យើងគឺកេរ្តិ៍ ឈ្មោះ និងកិត្តិយស ធំ ណាស់ ព្រោះនៅពេលយើងទៅដល់ប្រទេសថៃ ដែលតំណាងប្រទេសកម្ពុជាមួយរូបបានទៅជួបនាយករដ្ឋមន្ត្រីថៃ និងបានបង្ហាញមុខលើឆាកអន្តរជាតិ ក្នុងអាស៊ាន ទទួលពានរង្វានពីរដ្ឋមន្ត្រី និងពីប្រធាន AWEN (បណ្តាញសហគ្រិនស្ត្រីអាស៊ាន) »។
អ្នកស្រី លើកឡើងថា ៖«ដើម្បីទទួលបានពានសហគ្រិនឆ្នើមនេះ គេតម្រូវឱ្យលក្ខខណ្ឌមួយចំនួនដូចជា ត្រូវបំពេញឯកសារស្នើសុំ ហើយនៅក្នុង ឯក សានោះគេមានសំនួរច្រើនទាក់ទងអាជីវកម្ម និងសង្គមដែលខ្លួនបានធ្វើ, សហគ្រិនស្ត្រី ត្រូវមានអាយុយ៉ាងតិច៣០ឆ្នំាឡើង, ត្រូវធ្វើអាជីវកម្ម បានយ៉ាង តិច៥ឆ្នំាឡើង, យើងត្រូវធ្វើការបំពេញតួនាទីជាអាជីវករមានការគោរពច្បាប់បានត្រឹមត្រូវ, យើងត្រូវមានអាជ្ញាបណ្ណ ឬប៉ាតង់ ពីស្ថាប័ន ពាក់ព័ន្ធឱ្យបាន ត្រឹមត្រូវ , ត្រូវមានសកម្មភាពចូលរួមជួយដល់សង្គម និងត្រូវមានភាពជាអ្នកដឹកនាំអាជីវកម្មឬក្រុមហ៊ុនជាដើម»។

អ្នកស្រីឧកញ៉ា ស្រ៊ាត មុំសុភា អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានប្រសាសន៍មកដល់បច្ចុប្បន្ននេះ សហគ្រិនស្ត្រីកម្ពុជា ទទួលបាន ពាន នៅ ក្នុងតំបន់ប្រមាណ៣៤ពាន។ដោយឡែកសហគ្រិនដែលទទួលបានពានសហគ្រិនស្ត្រីឆ្នើមប្រចំាឆ្នំា២០១៨ថ្មីៗចំនួន៨ រូប ក្នុងមានម្ចាស់ក្រុមហ៊ុន Terres Rouges Hotel , Unique Cosmetic Trading, Ravy Angkor Tours, Museum Voyages, Oil & Gas Equipment Supply, Global Art Cambodia, Vong Bonheng Import Export និង New Idea Enterprise ។ ក្នុងនាមខ្ញុំជាអ្នកដឹកនាំជនបង្គោលបណ្តាញសហគ្រិនស្ត្រីអាស៊ាន យើងមានកម្មវិធីជំនួបប្រជុំជាមួយ ប្រទេ សនីមួយៗ ក្នុងប្រទេសអាស៊ានទំាង១០ ហើយក៏មានឱ្យកាសល្អមួយបានជួបសំណែងការ គួសមជាមួយនាយករដ្ឋមន្ត្រីថៃ មុនថ្ងៃដែលសហគ្រិន ស្ត្រីកម្ពុជាទទួលពាន»៕