សិល្បៈ៖ ដូចប្រិយមិត្តដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម តែងតែបង្ហោះរូបភាព ស្និទ្ធស្នាលជាមួយស្វាមី លើបណ្ដាញសង្គម។ ប៉ុន្តែអ្វីដែលប្លែក មុននេះបន្តិចតារាចម្រៀងស្រី ល្បីពូកែច្រៀងទាំងបុរាណសម័យ រូបនេះ បែរជាបង្ហោះរូបភាព ម្ដាយជាទីស្រលាញ់ ស្រង់ទឹកជូនលោកឪពុកជាទីគោរព យ៉ាងផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ជំនួសនាងខ្លាំងតែម្ដង។

ដោយនាងបានសរសេរសារ «យាយអើយយាយតា ធ្វើយ៉ាងណាបានជាតាស្នេហ៍យាយ ជួនពរ ម៉ែពុកអោយមានសុខភាពល្អ អាយុវែង»។ ទាំងនេះបង្ហាញយ៉ាងច្បាស់ណាស់ថា ឪពុកម្ដាយ ខាត់ សុឃីម នៅតែស្រលាញ់គ្នា ខ្លាំងមិនចាញ់គូស្នេហ៍ថ្មីថ្មោង ដែលទើបរៀបការនោះឡើយ៕