ភ្នំពេញ៖ ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីពេលនេះតទៅ តម្លៃត្រឹមតែ ៨៥៩ដុល្លារ ថែមកាដូកប់។

លោក Jeff Yang នាយកចែកចាយស្មាតហ្វូន ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “អតិថិជនដែល កក់ទុកមុន ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20​ Pro នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ $859 ថែម កាស Wireless Huawei FreeBuds, និង ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ គិតជាសាច់ប្រាក់សរុប $259”។

Huawei P20 Pro គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP67សម្រាប់ការពារធូលី និងការពារទឹកថែមទៀតផង។

ជាពិសេស Huawei P20 Pro ក៏ប្រើប្រាស់នូវ IR Blaster នៅលើ Board មានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack បំពាក់នូវ អេក្រង់ទំហំ 6.1-inch OLED Display ជាមួយកម្រិតភាពច្បាស់ 2240×1080 ភិចសែល មាន Notch នៅលើអេក្រង់ ភ្ជាប់នូវបច្ចេកវិទ្យា 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 6GB ។
Huawei P20 Pro ប្រើប្រាស់មុខងារ AI មានកាមេរ៉ាមុខ Leica ទំហំ 24MP និងកាមេរ៉ាខាងក្រោយ Leica ចំនួន 3 គ្រាប់ គឺ 40MP+8MP+20MP។ 

ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging technology នឹងការភ្ជាប់ទំនាក់ទំនងដូចជា  WIFI, Bluetooth 4.2 (not 5.0), NFC និង LTE 28 ក្រុមផ្សេងគ្នា ដែលមានន័យថា គឺអាចប្រើប្រាស់បាននៅជុំវិញពិភពលោកបាន។

សម្រាប់ព័ត៌មានលម្អិតពីការកម្ម៉ង់ទុក​មុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro សូមអញ្ជើញទៅកាន់ ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com