នៅថ្ងៃទី ១៩ខែឱសភានេះ នឹងមនការប្រគំតន្ត្រីប្រចាំឆ្នាំ២០១៨ ដ៏ធំមួយនៅខេត្តសៀមរាបរបស់ភេសជៈ ZORUS ដែលមានតារាចម្រៀងល្បីៗលំដាប់ជួរមុខរបស់ផលិតកម្ម សាន់ដេ រួមនឹងផលិតកម្ម ថោន ចូលរួមប្រជែងបង្ហាញសមត្ថភាព និងទឹកដមសំឡេង ដើម្បីយកការគាំទ្រផ្ទាល់ពីសំណាក់ទស្សនិកជននៅក្នុងខេត្តផងដែរ។

តារាចម្រៀងដែរចូលខ្លួនមកបង្ហាញភាពខ្លាំងរបស់ខ្លួនមានដូចជា នាយចឺម លោក ឆាយ វីរៈយុទ្ធ សុខ ពិសី កញ្ញា វីរៈនិច្ច លោក ខេម លោក ខាន់ ឃេមស៍ លោក សុខ រក្សា និងលោក ជ័យ សាវ៉ាត ផងដែរ។ តើយុវវ័យដែលជាអ្នកគាំទ្រសិល្បៈចម្រៀងដ៏ចម្បងប្រចាំខេត្តសៀមរាប បានត្រៀមខ្លួនរួចហើយនៅ ដើម្បីជួបតារាចម្រៀងក្នុងបេះដូង និងដាក់ពិន្ទុឱ្យពួកគេ តើតារាក្នុងដួងចិត្តអ្នកទទួលបានអ្នកគាំទ្រច្រើនជាគេដែរឬទេ ?