សិល្បៈ៖ ប្រិយមិត្តអ្នកតាមដាន វិស័យសិល្បៈរមែងបានជ្រាបហើយថា ស្ថានភាពឪពុកតារាចម្រៀង ល្បីឈ្មោះប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ កំពុងស្ថិតនៅភាពមិនទាន់ធូរនៅឡើយនោះទេ។

ជាក់ស្ដែងក្នុងការចំណាយ រយៈពេលដែលឪពុកជាទីស្រលាញ់ របស់លោក បានសម្រាកនៅមន្ទីរពេទ្យ គឺត្រូវចំណាយមិនតិចនោះទេ រហូតដល់ថ្នាក់តារារូបនេះ ប្រកាសលក់ផ្ទះទៀតផង។
ប៉ុន្តែរឿងដែល មិននឹកស្មានដល់នោះគឺ យកឪពុកទៅពេទ្យវៀតណាម អស់ជិត២ម៉ឺនដុល្លារ តែលទ្ធផលបែរជា គ្រាំគ្រាលើសដើមទៅវិញ ដោយលោក កុរណា ពេជ្រ បានបញ្ជាក់ក្នុងសារដែលលោកបានបង្ហោះយ៉ាងច្បាស់ថា៖

« សុខៗ ទៅពេទ្យវៀតណាមតាមគេ ប៉ាឡើងស្គម…. នាំប៉ា ទៅមើលរលៀកសួត ក្រែងបានចំណេញដល់ខួរក្បាល ក្រែងបានចងចាំ បានខ្លះ …តស៊ូមួយខែ តំលៃពេទ្យវៀតណាម រួមនឹងការស្នាក់នៅ អស់ជិត2មុឺនដុល្លារ… ទីបំផុត មិនទុកចិត្តក៏សំរេច នាំប៉ាមកពេទ្យ Sun Rise Japan នៅភ្នំពេញ វិញហើយ…

លទ្ធផលត្រលប់មកវិញ បានធូររលៀកសួតបន្តិច ប៉ុន្តែបានជំងឺថ្មីមួយទៀត គឺជិតរលៀកតំរងនោម ដោយសារពេទ្យវៀតណាមសុងនោម យូរពេក…. ពេលប៉ាទៅ ប៉ាអាចបត់ជើងតូច ដោយខ្លួនឯងបានសោះ ប្រហែលគេខ្ជិលហត់ ដូរខោទឹកនោម ទើបសុងទៅវាស្រួល…

ម្យ៉ាងវិញទៀត ពេលទៅប៉ា អត់ដំបៅសោះ ត្រលប់មកវិញ បានដំបៅនៅជង្គន់មួយទៀត មិនដឹងគេថែរក្សាអ្នកជំងឺម៉េច…. សរុបមកមួយខែ នៅពេទ្យវៀតណាម គឺបានការធូរស្បើយតែសួតបន្តិច តែបានថែមជំងឺ រលៀកតំរងនោម និង ដំបៅមួយមកវិញ… ហើយបើនិយាយអ្នកបកប្រែ នៅនោះវិញ គឺខ្លាំងជាងដុកទ័រទៀត សួរអីមិនបាន សួរអោយគាត់ជួយប្រែ ជាមួយពេទ្យអ្វីដែលយើងឆ្ងល់ និងបារម្ភពីប៉ារបស់ខ្ញុំ ទីបំផុតឯកឧត្តមអ្នកបកប្រែ( Guy ) នោះ មិនត្រឹមតែមិនសួរអោយទេ បែរជាស្តីអោយវិញថា បើចេះជាងពេទ្យ យកគាត់មកពេទ្យធ្វើអី…ឆ្កុយ…

ហើយបើនិយាយពីអានាមយ័ពេទ្យ និង ការថែរក្សាអ្នកជំងឺ គឺចាញ់ពេទ្យ sun rise japan ដាច់… រីឯតំលៃ គឺមិនធូរប៉ុន្មានទេ …!! អន់ចិត្តបំផុត ព្យាបាលអស់លុយហើយ សូមគេចេញក្រដាស់បញ្ជាក់ថា ចំណាយអីខ្លះ ក៏មិនបានដែរ.. សូម្បីតែហ្វីលថតសួត សូមយកវិញក៏គេគិតលុយទៀត… មិនដែលលឺទេ យកអ្នកជំងឺចេញពីពេទ្យ គឺចេញតែអ្នកជំងឺ រីឯ ឯកសារបញ្ជាក់ផ្សេងៗ ពីស្ថានភាពអ្នកជំងឺ ប៉ារបស់ខ្ញំ គឺគ្មានទាំងអស់…

ប៉ុន្តែ ក៏មានបងប្អូនខ្លះក៏គេកប និងបានធូរស្បើយ ជាមួយពេទ្យនៅប្រទេសវៀតណាម ដែរ ….ប៉ុន្តែបទពិសោធន៏ខ្ញុំ យកប៉ាទៅព្យាបាលនៅទីនោះ សូមផ្តាំបងប្អូនខ្មែរថា បើមិនព្យាបាលនៅប្រទេសយើងទេ គួរគិតពិចារណាថា បើទៅព្យាបាលវៀតណាម គួរទៅប្រទេសថៃ បាងកក ហើយបើលទ្ធភាពមិនច្រើន គួរទៅសុរិន្ទគឺល្អជាង .. គឺល្អទាំងអនាមយ័ ល្អទាំងសុជីវធម៌ពេទ្យ និងរួមទាំងសេវាកម្ម ផ្សេងៗ»៕