សិល្បៈ៖ នារីស្រស់ស្អាតមានឈ្មោះល្បីល្បាញនៅក្នុងវិស័យសិល្បៈរបាំខ្មែរកញ្ញា សុគា គឹម​លាង បានធ្វើឱ្យអ្នកលេងបណ្ដាញសង្កមហ្វេសប៊ុកស្គាល់ច្បាស់ បន្ទាប់ពីកញ្ញាបានលេចមុខធ្វើជាតួឯកទេពធិតាសង្ក្រាន្តឆ្នាំថ្មី នៅឯព្រឹត្តិការណ៍សង្គ្រាន្តខេត្តសៀមរាប ដែលសម្រស់របស់កញ្ញា ពិតជាស្រស់ស្អាតខ្លាំងស័ក្កសមឥតខ្ចោះជានារីខ្មែរ ។

បន្ទាប់ពីបានល្បីឈ្មោះមកនេះ កញ្ញា សុគា គឹម​លាង ក៏តែងតែបង្ហាញខ្លួនជាមួយភាពសីវិល័យ ដើរលេងក្រៅប្រទេស ព្រមទាំងប្រើសម្ភារៈម៉ាកល្បីៗតម្លៃខ្ទង់ពាន់ដុល្លារផងដែរ ហើយបើងាកមកមើលទីផ្សារការងារវិញគឺកញ្ញា កាន់មមារញឹកខ្លាំងដោយមានបណ្ដាក្រុមហ៊ុនជាច្រើនទាក់ទងថតពាណិជ្ជកម្ម ព្រមទាំងខ្សែភាពយន្ត ប៉ុន្តែពេលខ្លះកញ្ញាក៏បដិសេធព្រោះជាប់រវល់ជាមួយការសិក្សា ដោយបច្ចុប្បន្ននេះ កញ្ញាកំពុងសិក្សាផ្នែកទេសចរណ៍ នៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ ។

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតឯកជនរបស់កញ្ញា សុគា គឹម​លាង វិញ មុននេះគេបានឃើញស្រីស្អាតរូបនេះ បង្ហោះរូបថតមួយសន្លឹកនៅពីមុខផ្ទះវីឡាដ៏ស្កឹមស្កៃរបស់នាង ព្រមទាំងសរសេរថា « អរុណសួស្តី នាពេលព្រឹកព្រលឹមមានអារម្មណ៍ថាស្រស់ស្រាយជាមួយប្អូនស្រី» ដែលចំពោះការបង្ហោះនេះ បានបញ្ជាក់ឱ្យឃើញថា កញ្ញា សុគា គឹម​លាង ក្រៅពីស្អាត ពូកែ ហើយថែមទាំងជាកូនស្រីក្នុងត្រកូលអភិជនថែមទៀតផង ៕
សហការី KBN

ទិដ្ឋភាពពីមុខផ្ទះរបស់កញ្ញា សុគា គឹម​លាង