បច្ចុប្បន្នករណីឆក់ ប្លន់ នៅតែបន្តគំរាមកំហែងដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្ដង ថ្វីបើមានការបង្ក្រាបដូចភ្លៀងរលឹមយ៉ាងណាក្ដី ក៏គេសង្កេតឃើញថា ពុំមានលស់ឡើយ ។

ជាថ្មីម្ដងទៀត សម្រាប់ថ្ងៃនេះ គេឃើញមានការចែករំលែកយ៉ាងព្រោងព្រាតនូវ ការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «ផ្កាម្លិះ»​ បង្ហាញមុខយុវជនម្នាក់កាន់ទូរស័ព្ទម៉ាក Iphone 7 plus ពណ៌ក្រហម ឈរថតមុខកញ្ចក់ ដែលយុវជនរូបនោះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកខាងលើអះអាងថា បានឆក់ទូរស័ព្ទគាត់ហើយ ព្រមទាំងលួចគណនី Instagram របស់គាត់ បង្ហោះរូបថតថែមទៀត ។

ម្ចាស់គណនីហ្វេសប៊ុក «ផ្កាម្លិះ» បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមខ្ងុំជាម្ចាស់phone ខ្ងុំសូមកេាពសរសេីរគាត់ខ្លាំងមែនទេ ដែរគាត់បានឆក់phoneខ្ងុំហេីយ លូវគាត់ហានយករូបគាត់postក្នុងig ខ្ងុំទៀត?? ជាចុងក្រេាយចង់និយាយថា sart bb ? #គុកsoon_soon» ចំណែកសារមួយទៀតបានសរសេរថា «ធ្វេីមិចចាប់វាបានទៅ វាលួចphoneខ្ងុំលូវវាយក instagramខ្ងុំpost ? វារកគុកហេីយមេីលទៅ?» ។

សូមបញ្ជាក់ថា មកទល់ពេលនេះ នៅមិនទាន់ដឹងថា តើយុវជនដែលម្ចាស់គណនីហ្វេសប៊ុក «ផ្កាម្លិះ» អះអាងថា ឆក់ទូរស័ព្ទរបស់គាត់ ហើយហ៊ានថតរូបបង្ហោះចូលក្នុងគណនី Instagram របស់គាត់ មានវាសនាយ៉ាងនោះទេ ៕
ប្រភព៖ Facebook «ផ្កាម្លិះ»