ចែករំលែក

ថៃ៖ សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍មកថា មានករណីឃាតកម្មមួយកើតឡើងស្ថិតនៅភូមិខាំណាស៊ី ក្រុម១ ឃុំខាំណាឌី ស្រុកផោនថង ។
ពេលទៅដល់កន្លែងកើតហេតុ សមត្ថិកិច្ចបានរកឃើញសពស្ត្រីម្នាក់ឈ្មោះ ប្រាក់ ផា អាយុ ៣២ឆ្នាំ ដេកស្លាប់មានកាំបិតចុងស្រួចចាក់ចំដើមទ្រូង ហើយក្បែរនោះឃើញមានកូនប្រុសតូចម្នាក់អង្គុយស្រែកយំក្បែរសពម្ដាយ ។

ចំណែកជនល្មើសត្រូវជាប្ដីរបស់ស្ត្រីរងគ្រោះមានឈ្មោះ ផៃ សាន់ អាយុ ៣៧ឆ្នាំ ក្រោយពេលធ្វើសកម្មភាពបានចងកសម្លាប់ខ្លួនតាមក្រោយចម្ងាយ ១គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ទាំងពីរនាក់ប្ដីប្រពន្ធខាងលើនេះ មានកូន ២នាក់ជាចំណងដៃ ហើយមុនពេលកើតហេតុពួកគេឈ្លោះគ្នាយ៉ាងខ្លាំង ដោយសារតែភ្លើងប្រចណ្ឌពីសំណាក់ប្ដី ណាមួយកាលពីប៉ុន្មានថ្ងៃមុនកើតហេតុ ប្ដីដែលជាជនដៃដល់បានប្រទះឃើញប្រពន្ធរបស់ខ្លួន ជិះម៉ូតូជាមួយមនុស្សប្រុសដទៃ ។

តាមការសន្និដ្ឋានបឋម ពីសំណាក់សត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុប្រហែលទាំងពីរនាក់ប្ដីប្រពន្ធ ឈ្លោះប្រកែកគ្នាទើបបណ្ដាលឱ្យបុរសជាប្ដីខឹងសម្រេចចិត្តចាក់សម្លាប់ ហើយពេលខ្លាចជាប់ទោស ក៏សម្រេចចិត្តបញ្ចប់ជីវិតទៅជាមួយប្រពន្ធ ដោយបន្សល់ទុកកូន ២នាក់ឱ្យនៅជាមួយសាច់ញាតិ ៕
សហការី KBN
ប្រភព៖ kapook