ថៃ៖ បុរសជនជាតិថៃម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្រដើម្បីសង្គ្រោះភ្លាមៗ បន្ទាប់ពីគាត់បានព្យាយាមកាប់ចិញ្ច្រាំប្រដាប់ភេទរបស់គាត់ជាច្រើនកាំបិត ខណៈដែលកុំពុងមើលរឿងអាសអាភាសតាមរយៈទូរស័ព្ទដៃរបស់ខ្លួន ។

បុរសរងគ្រោះខាងលើមានឈ្មោះ Whisanu Srisanao អាយុ ៣០ឆ្នាំ បាននិយាយឱ្យដឹងត្រួសៗថា មុនកើតហេតុ គាត់បានមើលរឿងអាសភាសក្នុងទូរស័ព្ទដៃរបស់គាត់ ដែលរឿងនោះធ្វើឱ្យគាត់រំភើបយ៉ាងខ្លាំង ដែលធ្វើឱ្យគាត់មានអារម្មណ៍មិនស្រួលជាមួយប្រដាប់ភេទ ហើយក៏បានយកកាំបិតមកកាប់វាតែម្ដង ។

ក្រោយពេលកាប់ មានឈាមហូរយ៉ាងខ្លាំង គាត់ក៏បានព្យាយាមទប់ឈាមកុំឱ្យហូរជាមួយរាងកាយអាក្រាត រួចបានទូរស័ព្ទសុំជំនួយពីមន្ទីរពេទ្យ ។ បន្តិចក្រោយមកត្រូវបានក្រុមសង្គ្រោះទៅដល់ និងបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យតែម្ដង ។

គ្រូពេទ្យម្នាក់បានឱ្យដឹងដែរថា បុរសរងគ្រោះមិនបាននិយាយអ្វីឱ្យស៊ីជម្រៅឡើយជាមួយគ្រូពេទ្យ គ្រាន់តែនិយាយថា គាត់មើលរឿងអាសអាភាស រួចក៏បានកាប់ប្រភេទខ្លួនឯងតែម្ដង ហើយគាត់ក៏បន្ទោសថា «មកពីរឿងធ្វើឱ្យរំភើបពេក» ថែមទៀតផង ។
ខណៈពេលនេះ បុរសខាងលើបានរួចផុតពីគ្រោះថ្នាក់ហើយ ដោយគ្រូពេទ្យបានផ្ដល់ថ្នាំ និងការថែទាំយ៉ាងល្អសម្រាប់គាត់ ៕
សហការី KBN
ប្រភព៖ Dailymail