ចិន៖ ប្រជាពលរដ្ឋនៅក្នុងខេត្តស៊ីឈួន ប្រទេសចិន បានបែកគំនិតនាំគ្នាចិញ្ចឹមសត្វកន្លាត ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃខុសពីម្ចាស់កសិដ្ឋាននៅលើប្រទេសនានាដែលចិញ្ចឹមសត្វសេះ ជៀម គោ ជ្រូក មាន់ ជាដើម ។

យោងតាមការរៀបពីសំណាក់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វកន្លាតមួយកន្លែងបានឱ្យដឹងថា នៅក្នុងកិសិដ្ឋានរបស់គាត់បានគ្រប់គ្រងសីតុណ្ហាភាពយ៉ាងល្អ និងត្រឹមត្រូវបំផុតសម្រាប់សត្វកន្លាតចំនួន ១.៥លានក្បាល ។

សត្វកន្លាតទាំងអស់ត្រូវបានលក់ទៅឱ្យរោងចក្រផលិតឱសថ ព្រោះសត្វកន្លាតជាផ្នែកមួយនៃធាតុផ្សំថ្នាំពេទ្យយ៉ាងពូកែ ដោយសត្វកន្លាតមួយគីឡូមានតម្លៃពី ៩៥ ទៅ ១០០ដុល្លារ ។ ជាមួយគ្នានេះផងដែរដើម្បីបញ្ជាក់ឱ្យដឹងថា សត្វកន្លាតជាសត្វដែលស្អាត គ្មានមេរោគម្ចាស់កសិដ្ឋានខាងលើ ក៏បានហូបសត្វកន្លាតរស់ឱ្យគ្រប់គ្នាបានឃើញផងដែរ ហើយលោកប្រាប់ថាវាមានរស់ជាតិឆ្ងាញ់ណាស់ ៕
សហការី KBN
ប្រភព៖ morning