ថៃ៖ ក្មេងប្រុសម្នាក់បាន បង្ហាញពីសមត្ថភាពផឹកស្រាដ៏អស្ចារ្យរបស់ខ្លួន ខណៈដែលខ្លួននៅមានវ័យក្មេងសោះអាចលើកអកស្រាប្រៀបដូចអកទឹក ប៉ុន្តែលទ្ធផលរបស់គេគឺដេកស្អាតតែម្ដង ។
សម្រាប់វីដេអូឃ្លីបដែលកំពុងទទួលបានការចាប់អារម្មណ៍មួយនេះ បានបង្ហាញឱ្យឃើញថា ក្មេងប្រុសម្នាក់មានវ័យប្រហែលជាង ១០ឆ្នាំ បានព្យាយាមលើកដបស្រាផឹកឱ្យអស់ត្រឹមរយៈពេលដ៏ខ្លី ដែលសកម្មភាពនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង ។

សម្រាប់វីដេអូនេះ បានបង្ហាញឱ្យឃើញត្រឹមតែក្មេងប្រុសនោះផឹកស្រាតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត ក៏មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតរបស់ក្មេងប្រុសនោះស្រវឹងដេកលង់លក់ ដែលមើលទៅគួរឱ្យអស់សំណើច ។ សូមបញ្ជាក់ថា សម្រាប់វីដេអូឃ្លីបនេះ មានប្រភពមកពីប្រទេសថៃ ៕