ថៃ៖ នារីភេទទី៣ ជនជាតិថៃម្នាក់ បានរៀបរាប់ដាស់តឿន ដល់មនុស្សស្រីទាំងអស់ ចូរប្រុងប្រយ័ត្នសុវត្ថិភាពផ្ទាល់ខ្លួន រាល់ពេលធ្វើដំណើរទៅទីជិតទីឆ្ងាយ ព្រោះមនុស្សស្រីងាយនឹងរងគ្រោះខ្លាំងណាស់ ចំពោះទង្វើបៀតបៀន ពីសំណាក់មនុស្សប្រុសល្មោភកាម ជាក់ស្ដែងដូចជារូបនាងផ្ទាល់ បានជួបរឿងអាក្រក់មួយ ទាក់ទងនឹងករណនីនេះ ។

នារីភេទទី៣ សុំមិនបញ្ចេញឈ្មោះខាងលើ បាននិយាយថា នៅវេលាម៉ោងប្រហែល ១១យប់ នាងបានជិះរថយន្តតាក់ស៊ីមួយគ្រឿង ហើយត្រូវបានថៅកែតាក់ស៊ីនោះ ព្យាយាមនិយាយលេងជាមួយនាង ព្រមទាំងឱ្យនាង មកអង្គុយខាងមុខ ជាមួយផងដែរ ។

ក្រោយមក ថៅកែតាក់ស៊ីរូបនោះ បាននិយាយបង្ខំឱ្យនាង បៀមប្រដាប់ភេទរបស់គេ ហើយថែមទាំងយកដៃ ច្របាច់ដើមទ្រូង របស់នាងផងដែរ រហូតដល់ឡើងឋានសួគ៌បានសម្រេច ។ មិនយូរប៉ុន្មានថៅកែតាក់ស៊ីនោះ បានជូននាងដល់ផ្ទះ ហើយក៏បាននិយាយថា «ខ្ញុំមិនមែនធ្វើដូចនេះ លើមនុស្សទាំងអស់គ្នាឡើយ ខ្ញុំធ្វើលើតែនារីណាដែ លស្រួលនិយាយគ្នាប៉ុណ្ណោះ។
ក្រោយពីមានការបង្ហោះ លើបណ្ដាញហ្វេសប៊ុក ពីសំណាក់នារីភេទទី៣ ដែលជាជនរងគ្រោះហើយនោះ សមត្ថកិច្ចបានព្យាយាមតាមចាប់ខ្លួន ជនសង្ស័យដើម្បីមកផ្ដន្ទាទោស ៕

សហការី KBN
ប្រភព៖ kapook