Home ព័ត៌មានអន្តរជាតិ

អ្នកណាទប់អារម្មណ៍បានលោកអើយ បើគ្រាន់តែថតរូបលេងសោះ ស្រាប់តែបង្ហាញឱ្យឃើញមនុស្សម្នាក់ដើរពុំមានក្បាល

ចែករំលែក

ថៃ៖ មានករណីដ៏ចម្លែកបំផុតមួយដោយបុរសម្នាក់បានថតរូបទិដ្ឋភាពហាងលក់សម្លៀកបំពាក់មួយកន្លែង ស្រាប់តែពេលយកមកមើលបានឃើញជាប់រូបមនុស្សប្រុសម្នាក់ពុំមានក្បាលកំពុងដើរសំដៅទៅក្នុងហាង ធ្វើឱ្យម្ចាស់រូបថតភ្ញាក់ផ្អើលយ៉ាងខ្លាំង ។


ប្រពពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅចំពីមុខហាងលក់សម្លៀកបំពាក់ទើបសាងសង់ថ្មីមួយកន្លែងឈ្មោះ Tescolatas ស្ថិតនៅស្រុកថុងយៃ ខេត្តនគររាជសីមា ប្រទេសថៃ ។

ខណៈដែលហាងខាងលើនៅមិនទាន់រៀបចំផ្លូវដើរឱ្យបានស្រួល ម្ចាស់ហាងបានយកស៊ីម៉ង់ត៍មកតម្រៀបជាជួរដើម្បីឱ្យភ្ញៀវបានធ្វើដំណើរស្រួល ហើយស្របពេលនេះបុរសម្នាក់ក៏ចាប់អារម្មណ៍និងបានទាញទូរស័ព្ទដៃមកថតទិដ្ឋភាពមុខហាង ដើម្បីទុកមើល ប៉ុន្តែអ្វីដែលមិននឹកស្មានគឺក្រោយពីគាត់ថតរួច ហើយយករូបថតមកមើល ស្រាប់តែបានឃើញជាប់រូបមនុស្សប្រុសម្នាក់ស្លៀកពាក់ខ្មៅ ដើរសំដៅចូលហាងដោយពុំមានក្បាលឡើយ ។
ក្រោយឃើញដូចនេះម្ចាស់រូបថតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគិតថា នេះជាព្រលឹងមនុស្សស្លាប់ ទើបគាត់បានទៅធ្វើបុណ្យឧទ្ទិសកុសល្យឱ្យឆាប់បានទៅចាប់ជាតិថ្មី ៕
សហការី KBN
ប្រភព៖ dailynews