យោងតាមឯកសារ នៃការបង្ហោះរបស់ផេកហ្វេសប៊ូកមួយឈ្មោះ គុណតម្លៃនៃសុខភាព និងសម្រស់ បានសរសេរពីអត្ថបទអប់រំមួយ ដែលជាអត្ថបទដ៏ល្អដែលអ្នកគួរអាន និងដកយកបទពិសោធន៍ល្អៗ នៃជីវិត។ យើងខ្ញុំសូមចុះផ្សាយ អត្ថបទទាំងស្រុងដូចខាងក្រោម៖

“​ខ្ញុំ​ធំ​ដឹងក្តី​ឡើង​ក្នុង​ឝ្រួ​សារ​មួយ​ ដែលមាន​កំរិតជីវភាព​ក្រោម​មធ្យម​។ ខ្ញុំ​បានទទួល​ការយល់ដឹង​ច្រើន ​ពី​អ្នក​នៅ​ជុំវិញខ្លួន និង​បរិយាកាស​រស់នៅ ដែល​ច្បាស់​ណាស់​ថា មានជោគជ័យ​ទើបជីវិត​ស្គាល់​សុភ​ម​ង្ឝ​ល ។ ជោគជ័យគឺមា​នន​យ័​ថា ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ។ ជាមួយ​ការយល់ឃើញ​ដូច្នេះ ខ្ញុំ​តែងមាន​ការប្រកួតប្រជែង​ជាមួយគេ​តាំងពី​តូច ។ មិនត្រឹមតែ​ត្រូវ​រៀន​ពូកែ ​នៅ​សាលា​ប៉ុណ្ណោះ​ទេ ខ្ញុំ​ត្រូវការ​ភាព​ជោ​គ​ជ័យ ​លើ​គ្រប់​វិស័យ តាំងពី​សកម្មភាព​ជាស​មូ​ហ​ភាព រហូតដល់​ការរត់​ប្រណាំង​ ខ្ញុំ​ត្រូវតែ​ដណ្តើម​អោយបាន​ពានរង្វាន់​ដណ្តើម​អោយបាន​ពិន្ទុ​ខ្ពស់បំផុត​។​ខ្ញុំ​បាន​ចូលរៀន​នៅ​សាលា​ពេទ្យ​ហើយ​ក៏បាន​ក្លាយជា​វេជ្ជបណ្ឌិត ។ ប្រហែលជា​ប្អូនៗ​ទាំងអស់​ដឹង​ច្បាស់​ហើយ​ថា ក្នុង​វិស័យ​ពេទ្យ ឯកទេស​វះកាត់​ភ្នែក គឺ​ជា​ផ្នែក​មួយ​ពិបាក​ប្រឡង​ចូលរៀន​បំផុត​។ ខ្ញុំ​អាច​ចូលរៀន​បាន​នឹង​ទទួលបាន​អាហា​រូប​ករ​ណ៏ ស្រាវជ្រាវ​របស់មហាវិទ្យាល័យ​ជាតិ​សឹង្ហ​បូរី​។

​ក្នុងពេល​សិក្សា​ស្រាវជ្រាវ ខ្ញុំ​ទទួលបាន​សញ្ញាប័ត្រ​ពីរ ។ មួយ​អំពី​ការស្រាវជ្រាវ ឧ​បករ​ណ៏​វេជ្ជសាស្ត្រ និងមួយទៀត ខាង​កាំរស្មីឡាស៊ែរ ប៉ុន្តែ​ស្នាដៃ​ទាំងពីរ​នេះ មិនបាន​នាំមកនូវ​ភាពមានបាន​ឡើយ ។​ក្រោយ​ការសិក្សា​បាន​ចប់​សព្វ​គ្រប់ ​ខ្ញុំ​មើលឃើញ​ថាបើ​ចង់​តោង​យក​ឯកទេស​វះកាត់​ភ្នែក​គឺ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើនណាស់ ក្នុងពេលដែល​ធ្វើការ​ឯកជន​រកលុយ​បាន​ច្រើនជាង​។ ខ្ញុំ​បានសំរេចចិត្ត​បោះបង់ចោល​ផ្នែក​វះកាត់​ភ្នែក​ពាក់កណ្តាល​ទី ហើយ​ងាក​ទៅ​បើក​មជ្ឈមណ្ឌល​វះកាត់​កែស​ម្ផស្ស​នៅតាម​ខេត្ត​វិញ ។​

​គេគ្រប់គ្នា អាច​មិន​សប្បាយចិត្ត​នៅពេល​បង់ប្រាក់ ២០​ដុល្លារ​អោយទៅ​វេជ្ជបណ្ឌិត​ជម្ងឺ​ទូទៅ ប៉ុន្តែ​បែរជា​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ចំណាយ​ប្រាក់​មួយ​ម៉ឺន​ដុល្លារ​ដើម្បី​បូម​ខ្លាញ់​ពោះ ចំណាយ​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​ដើម្បី​វះកាត់​សុដន់​… អាស្រ័យហេតុនេះ​ខ្ញុំ​សំរេចចិត្ត​ប្រែក្លាយ​ពី​អ្នក​ព្យាបាល​ជម្ងឺ ទៅជា​អ្នក​កែស​ម្ផស្ស​វិញ ។ ការងារ​រកស៊ី​ដំណើរការ​យ៉ាងល្អប្រសើរ ។ មាន​អ្នក​ជម្ងឺ​មក​ទទួល​ការព្យាបាល​យ៉ាងច្រើន ។ ខ្ញុំ​បាន​ជួល​វេជ្ជបណ្ឌិត​តាំងពី​ម្នាក់​រហូតដល់​៤​នាក់ ។ ឝ្រា​ន់​តែ​ក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង ពួក​ខ្ញុំ​បានក្លាយ​ទៅជា​សេដ្ឋី​ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​ស្កប់ស្កល់​ទៀត ព្រោះ​វា​បានក្លាយ​ទៅជា​ការ​ងប់ងុល​មួយ​ទៅហើយ​។ ខ្ញុំ​ចាប់ផ្តើម​មាន​ឝំ​និ​ត​វាតទី​និយម​ទៅកាន់​ទីផ្សារ​ឥណ្ឌូណេស៊ី ដើម្បី​ធ្វើការវះកាត់​អោយ​ពួក​អ្នក​មាននៅ​ទីនោះ​។ ពួក​ឝេ​ចំណាយលុយ​ខ្ជះខ្ជាយ ឥត​ស្តាយ​ឡើយ ហើយ​ការរក​លុយ​នៅ​ទីនោះ​ងាយស្រួល​ណាស់ …. ។

​តើ​ខ្ញុំ​ត្រូវធ្វើ​អ្វី​ចំពោះ​លុយ​ដ៏​ហូរហៀរ​បែបនេះ​? ចុង​សបា្ត​ហ៏​ត្រូវ​កំសាន្ត​សប្បាយ​យ៉ាងម៉េច ?​ជាធម្មតា​ខ្ញុំ​តែង​ទៅ​ជួបជុំ​ឝ្នា​នៅ​ក្លឹប​ប្រណាំង​ឡាន ។ ជារឿយៗ ខ្ញុំ​តែង​ទៅ​ចូលរួមការប្រណាំង​ឡាន​នៅ Sepang ម៉ាឡេស៊ី ។ ខ្ញុំ​ទិញ​ឡាន Ferrari 430 មួយ​ឝ្រឿ​ង ។ ក្រោយពេល​មាន​ឡាន​ខ្ញុំ​ទិញ​ផ្ទះ ទិញ​តំបន់​លំហែកាយ​។​ខ្ញុំ​ឝិ​ត​ថា​ខ្ញុំ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​លំដាប់​អ្នកមាន​ស្តុកស្តម្ភ ​ជន​ល្បីៗ ដោយ​ចាប់ផ្តើម​ទាក់ទង​ជាមួយ​តារា​ល្បីៗ អ្នកមាន​កេ​រ្តិ៏​ឈ្មោះ នឹង​អ្នកមាន​លំដាប់​ខ្ពស់ ដូចជា​បវរកញ្ញា​ពិភពលោក​ឬក៏​ជា​អ្នកបង្កើត​ប្រព​ន្ធ័​អ៊ី​នធើ​ណែ​ត ហូប​អាហារ​នៅតាម​ហាង​ទំនើបៗ​រាប់ទាំង​ហាង​ដ៏​ល្បីល្បាញ​របស់​ចុងភៅ Michelin​ទៀតផង​។

​ខ្ញុំ​ទទួលបាន​នូវ​អ្វីៗ​ឝ្រ​ប់​យ៉ាង​នៅក្នុង​ជីវិត​។ ឈានដល់​ចំណុចកំពូល​នៃ​បុព្វហេតុ ។ នេះ​ឝឺ​ជា​ជីវិត​ខ្ញុំ​រយៈពេល​មួយឆ្នាំ​មុន ។ ប្រមាណ​ខែ​មិនា ឆ្នាំមុន ស្រាប់តែ​ខ្ញុំ​ឈឺ​ខ្នង ។​ខ្ញុំ​ឝិ​តថា​ប្រហែល​ខ្ញុំ​ធ្វើ​ចលនា​ខ្លាំងៗ​ពេក​។​ខ្ញុំ​បាន​ទៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​សឹង្ហ​បូរី ហើយ​បាន​ពឹង​មិត្តភក្តិ​រៀន​ជាមួយ​ឝ្នា​ជួយ​ថត​មើលថា​តើ​ខ្ញុំ​មាន​ភ្លាត់​ឆ្អឹងខ្នង​ឬទេ ? បន្ទាប់មក​ខ្ញុំក៏បាន​ធ្វើ​​ ​PETscans​ ថែមទៀត ហើយ​ក៏បាន​រកឃើញថា​ខ្ញុំ​កំពុងស្ថិត​ក្នុងដំណាក់កាល​ទី​៤​នៃ​ជម្ងឺមហារីក​សួត ។ ខ្ញុំ​ក៏ត្រូវ​បាន​ឝេ​ប្រាប់ថា​ខ្ញុំ​អាច​នៅ​សេសសល់​ពេល​យ៉ាងច្រើន​៣-៤​ខែ​ទៀត​ប៉ុណ្ណោះ ទោះជា​ត្រូវ​ព្យាបាល​ដោយ​ឝី​មី​ក៏ដោយ ។​ខ្ញុំ​មាន​អារ​ម្ម​ណ៏​ធុញថប់ នឹង​អស់សង្ឃឹមបំផុត… ។​

​ប្រការ​ស្មុ​ឝ​ស្មាញ​ពោរពេញ ដោយ​ទំនាស់​នោះ​ឝឺ​អ្វីៗ​ឝ្រ​ប់​យ៉ាង​ដែល​ខ្ញុំ​មាន :​ភាព​ជោ​ឝ​ជ័យ ពានរង្វាន់ រថយន្ត ផ្ទះសំបែង … អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ឝិ​ត​ថា​នាំមក​នូវ​សុ​ភម​ង្ឝ​ល ប៉ុន្តែ​នៅពេល​ខ្ញុំ​បាក់​ទឹកចិត្ត អស់សង្ឃឹម​វា​មិនបាន​នាំមក​នូវ​ភាព​រីករាយ​អោយ​ខ្ញុំ​ឡើយ​។​ខ្ញុំ​មិនអាច​អោប​ឡាន Ferrari ឝេ​ង​លក់បាន​ឡើយ ។ របស់​ទាំងអស់នេះ មិនអាច​នាំមកអោយ​ខ្ញុំ​នូវ​ប្រការ​លួងលោម​ណាមួយ សំរាប់​ជីវិតចុងក្រោយ​របស់ខ្ញុំ​ឡើយ​។ ប្រការ​ដែល​នាំមក​នូវ​ភាព​រីករាយ សំរាប់​ខ្ញុំ​ក្នុង​រយៈពេល​ពេល​១០​ខែ​ចុង​ក្រោយនេះ ឝឺ​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​សាច់ញាតិ មិត្តភក្តិ អ្នក​ដែល​ថែរក្សា​ខ្ញុំ​ដោយ​ចិត្ត​ស្មោះ ដែល​យំ និង​សើច​ជាមួយ​ខ្ញុំ​ឝ្រ​ប់​ពេល ។ ពួក​ឝេ​អាច​មើលឃើញ​ការឈឺចាប់ នឹង​ការអត់ធ្មត់ ដែល​ខ្ញុំ​បាន​ឆ្លងកាត់ ។​

​ឥ​លូវ​នេះ​ខ្ញុំ​នឹង​និយាយ​ជាមួយ​ប្អូនៗ រឿង​ផ្សេង​មួយទៀត ។ នៅពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​ប្អូន ខ្ញុំ​ស្នាក់នៅ​តំបន់ King Edward VII ។ ខ្ញុំ​មាន​មិត្តភក្តិ​ម្នាក់​រាង​ចម្លែក​បន្តិចឈ្មោះថា Jennifer ។​នៅពេល​ពួកយើង​ដើរ​តាមផ្លូវ ប្រសិនបើ​ឃើញ​មាន​សត្វ​ខ្យង​មួយ​នៅក្បែរនោះ នាង​តែង​អោន​ទៅ​ចាប់​វា​ឡើង ហើយ​យកទៅដាក់​ថ្នមៗ​នៅលើ​វាលស្មៅ ។ ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អី​ត្រូវធ្វើ​ដូច្នេះ​? ហេតុ​អី​ចាំបាច់​ត្រូវ​ប្រឡាក់​ដៃ​ដោយសារ​សត្វ​ខ្យង​តូច​មួយ​ធ្វើ​អី​? ការពិត​នាង​មាន​អារ​ម្ម​ណ៏​ថា សត្វ​ខ្យង​នេះ​អាច​ត្រូវ​ឝេ​ជាន់​ស្លាប់​ ប្រសិនបើ​វា​នៅ​ទីនោះ ។ ចំពោះ​ខ្ញុំ​វិញ​បើ​មិន​ដើរ​ចៀស​ទេ ឝឺ​ជាន់​អោយ​ងាប់​តែម្តង ព្រោះ​វា​ជា​ច្បាប់ធម្មជាតិ​ប៉ុណ្ណោះ ។ មើលទៅ​ដូចជា​បញ្ច្រាសទិស​ឝ្នា​ណាស់ មែន​ទេ ?

​ខ្ញុំ​ត្រូវបាន​ឝេ​ហ្វឹកហ្វឺន​អោយ​ក្លាយទៅជា​វេជ្ជបណ្ឌិត​មួយរូប​ដែល​ត្រូវមាន​ចិត្តសប្បុរស ចេះ​អាណិតអាសូរ​។ ប៉ុន្តែ​ខ្ញុំ​បែរជា​ឝ្មា​ន ។ ជា​វេជ្ជបណ្ឌិត​ដែល​ប្រចាំការ​នៅ​មន្ទីរពេទ្យ​ព្យាបាល​ជម្ងឺមហារីក​NUH(National UniversityHospital)​ខ្ញុំ​បានឃើញ​មនុស្ស​ស្លាប់​រាប់មិនអស់​។ ខ្ញុំ​បានឃើញ​ពួក​ឝេ​ទទួល​នូវ​ការឈឺ​ចុកចាប់ ហើយ​រាងកាយ​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​ការឈឺចាប់​ឝ្មា​ន​ស្រាកស្រាន្ត​។ ខ្ញុំ​បានឃើញ​ផ្ទាល់​ភ្នែក​នៅពេលដែល​អ្នក​ជម្ងឺ​ចុច​កណ្តឹង​សុំ​ចាក់​morphine​ទៅក្នុង​ឈាម រៀងរាល់​នាទី​ដោយសារ​មិនអាច​ទ្រាំទ្រ​នឹង​ការឈឺចាប់​យាយី​ជាប្រចាំ ។​​អ្នក​ជម្ងឺ​ជាច្រើន​ត្រូវ​ប្រើ​អុកស៊ីហ្សែន​នា​ដង្ហើមចុងក្រោយ​ ប៉ុន្តែខ្ញុំគិតថា​នោះ​ឝឺគ្រាន់តែ​ជា​ការងាររបស់ខ្ញុំប៉ុណ្ណោះ ។ រាល់ពេល​ចប់​ការងារ​ម្តងៗ ខ្ញុំ​ចង់តែ​រត់​ត្រឡប់មកផ្ទះ​ភ្លាម ព្រោះ​ឝិ​ត​ថា​ការងារ​ថ្ងៃនេះបានចប់រួចរាល់​​ហើយ ។​

​ខ្ញុំ​ពិតជា​មិនបាន​ដឹងថា ពួក​ឝេ​ឈឺចាប់​យ៉ាងណា រហូត​ដល់ពេល​ខ្ញុំ​ក្លាយជា​អ្នក​ជម្ងឺ ។ ប្រសិនបើ​អាច​វិលត្រឡប់​ថយក្រោយ​វិញ​បាន ក្នុងតួនាទី​ជា​វេជ្ជបណ្ឌិត​ម្នាក់ ខ្ញុំ​នឹងធ្វើ​ផ្សេងពីមុន​។ដោយសារខ្ញុំបានឆ្លងកាត់ការឈឺចាប់ដែលអ្នកជម្ងឺត្រូវជួបប្រទះហេតុនេះហើយ​ខ្ញុំ​យល់ច្បាស់​ណាស់​ថា ពួក​ឝេ​ត្រូវ​ទ្រាំទ្រ​ការឈឺចាប់​ដោយសារ​ជម្ងឺនេះ​វេទនា​យ៉ាងណា ។​នៅពេល​ពួក​ប្អូនៗ ចូលរៀន​ឆ្នាំ​ទីមួយ ចាប់ផ្តើម​ជំហាន​ដំបូង​ដើម្បី​ក្លាយទៅជាវេជ្ជបណ្ឌិតទន្តសាស្ត្រអនុញ្ញាតិអោយខ្ញុំសាកល្បងសំណេះសំណាលជាមួយ​ចំណុច​២​យ៉ាង ។​ជាការ​ពិតណាស់ថា​ប្អូន​ទាំងអស់​ដែល​នៅទីនេះ​នឹង​ចេញទៅ​ធ្វើការ​ឯកជន​។ ប្អូនៗ​នឹង​ក្លាយទៅជា​អ្នកមាន​។ ខ្ញុំ​អះអាង​ជាមួយ​ប្អូនៗ​ថា ឝ្រា​ន់​តែ​ដាក់​ធ្មេញ ប្អូនៗ​ក៏​អាច​រកបាន​លុយរាប់​ពាន់​ដុល្លារ​ដែរ ដែលជា​ចំនួន​ទឹកប្រាក់​ស្មាន​មិន​ដល់ ។ ជាការ​ពិត​ក៏​មិនមាន​អ្វី​ខុស​ឆ្ឝ​ង​ដែរ ។​ប្រការ​រំខាន​តែមួយ​ឝ​ត់ ឝឺ​យើង​ទាំងអស់​ឝ្នា ក៏ដូចជា​រូបខ្ញុំផ្ទាល់ មិនអាច​ទប់ចិត្ត​ខ្លួនឯងបាន ។​

​ហេតុ​អី​បានជា​ខ្ញុំ​និយាយ​ដូច្នេះ ។​ពីព្រោះ​កាន់តែ​ប្រមែប្រមូល កាន់​តែមាន​ច្រើន ខ្ញុំ​កាន់តែ​ចង់បាន​ច្រើន​ថែមទៀត​។ កាន់តែ​លោភលន់ ខ្ញុំ​កាន់តែ​ងប់ងុល ។ ខ្ញុំ​ងប់ងុល​រហូតដល់ថ្នាក់​ឝ្មា​ន​អ្វី មា​នន័យចំពោះ​រូបខ្ញុំ​ទៀតឡើយ ។ អ្នក​ជម្ងឺ​ឝ្រា​ន់​តែ​ជា​ប្រភព​ចំណូល​មួយ​ហើយ​ខ្ញុំ​កេង​ប្រ​វ័ញ្ច​ពី​ពួក​ឝេ តាំង​ពីមួយ​កាក់​មួយ​សេន​ឡើងទៅ ។​ជា​ញឹកញាប់​យើង​តែងភ្លេច​ថា យើង​ត្រូវ​បំរើ​អ្នកណា ។ ពួកយើង​ឝ្មា​ន​បំរើ​អ្នកណា​ក្រៅពី​ខ្លួនឯង​ប៉ុណ្ណោះ ។​ប្រការនេះ​បានកើត​ឡើង​ចំពោះ​ខ្ញុំ ។ នៅពេល​ពិនិត្យ​ជម្ងឺ​ មានពេលខ្លះ​យើង​ណែនាំ​អ្នក​ជម្ងឺ អោយ​ព្យាបាល​ជម្ងឺ​ដែល​ពួក​ឝេ​មាន​មិន​ច្បាស់លាស់​មិន​ប្រាកដ​ជាថាមានជំងឺអ្វី ហើយ​មានពេលខ្លះ​មិនចាំបាច់​ទៀតផង ។​

​នៅពេលនេះ​ទើប​ខ្ញុំ​ដឹងថា អ្នកណា​ជា​មិត្ត​ខ្ញុំ​ពិតប្រាកដ ព្រួយបារម្ភ​ចំពោះ​ខ្ញុំ​ដោយ​ចិត្ត​ស្មោះ ហើយ​អ្នកណា​ដែល​ចង់​កេង​ប្រាក់​ពី​ខ្ញុំ ដោយ​វិធី​ចង់​លក់ “​ក្តីសង្ឃឹម​” អោយ​ខ្ញុំ ។ ខ្ញុំ​បាត់បង់​សតិសម្បជញ្ញៈ ​ព្រោះតែខ្ញុំចង់​បាន​ប្រាក់​។​អាក្រក់​ជាងនេះទៅទៀត​ខ្ញុំ​អាច​រៀបរាប់​អោយ​ប្អូនៗ​ស្តាប់​ផងដែរ​ថា​ប៉ុន្មាន​ឆ្នាំកន្លងមក​ខ្ញុំ​បាន​និយាយ​អាក្រក់​ពី​មិត្ត​ភ​កិ្ត រួម​អាជីព​ជាន់ឈ្លី​ឝេ​ដើម្បី​ខ្លួនឯងបាន​លូត​ខ្ពស់ជាង​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅក្នុង​វិ​ស័យ​សុខាភិបាល​និង​នៅ​ឝ្រ​ប់​ទីកន្លែង​។​ខ្ញុំ​ចង់​រំឭក​ប្អូនៗ​កុំអោយ​បាត់បង់​សម្បជញ្ញៈ ខ្លួនឯង​។​ខ្ញុំ​បាន​សង​តម្លៃ​យ៉ាងខ្ពស់​ចំពោះ​មេរៀន​មួយ​នេះ ។ ហើយ​ខ្ញុំ​សង្ឃឹមថា ប្អូនៗ​នឹងមិន​ធ្វើបែបនេះ​ជាដាច់ខាត ។​

_​ទី​ពីរ ឝឺ​ពួកយើង​ភា​ឝ​ច្រើន នៅពេល​ចាប់ផ្តើម​កិច្ចការ​នេះ​សុទ្ធតែ​មិនទាន់មាន “​អារ​ម្ម​ណ៏​” ចំពោះ​អ្នក​ជម្ងឺ​។​ទោះជា​ក្នុង​មន្ទីរពេទ្យ​ឬ ឝ្លី​និក​ក៏ដោយ​ក៏​សុទ្ធ​តែមាន​អ្នក​ជម្ងឺ​ជាច្រើនដែល​ត្រូវ​មក​ព្យាបាល​។ ខ្ញុំ​តែងតែ​ចង់អោយ​អ្នក​ជម្ងឺ​ចាក​ចេញពី​បន្ទប់ធ្វើការ​របស់ខ្ញុំ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ នោះ​ឝឺ​ជាការ​ពិត ហើយ​បានក្លាយ​ទៅជា​ការងារ​ធ​ម្ម​តា​ប្រចាំថ្ងៃ ។​

​ ​តើ​ខ្ញុំ​ពិតជា​បានដឹងថា​អ្នក​ជម្ងឺ​ឝិ​ត​ពី​ខ្ញុំ​យ៉ាងម៉េច មែន​ទេ ?- ការពិត​ឝឺ​ឝ្មា​ន​ទេ ។ ​នោះ​ឝឺ ការ​ភ័យ​ខ្លាច​និង ការព្រួយបារម្ភ​របស់​អ្នក​ជម្ងឺ នឹង​ប្រការ​ផ្សេងៗជាច្រើនទៀត​ដែល​ពួក​ឝេ​បាន​ឆ្លងកាត់​កន្លងមក​។ ការពិត ខ្ញុំ​នៅតែ​មិនបាន​ដឹង​រហូត​ដល់ពេល​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ហើយ​នេះ​ឝឺ​ជា​កំហុស​ខុស​ឆ្ឝ​ង​មួយ​ដ៏​ធំ​បំផុត​របស់​ប្រព​ន្ធ័សុខាភិបាល​ដែល​រីកចំរើនជឿនលឿន ។ យើង​ត្រូវបាន​រៀនសូត្រ​លត់​ដំ​ដើម្បី​ក្លាយទៅជា​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ ក៏ដូចជា​ទន្តសាស្ត្រ ប៉ុន្តែ​យើង​បែរជា​មិន​យល់​ទាល់តែសោះ ថា​អ្នក​ជម្ងឺ​ឝិ​ត​ពី​យើង​យ៉ាងដូចម្តេច ?

​ខ្ញុំ​មិន​ចង់អោយ​ប្អូនៗ​ភ័យ​តក់ស្លុត​ទេ ព្រោះ​ធ្វើ​ដូច្នេះ​វា​មិនមែនជា​អ្នក​អាជីព​។ ឝ្រា​ន់​តែ​ចង់​សួរថា ​តើ​យើង​ពិតជា​បាន​ខិតខំ​ស្វែងយល់​ពី​ការឈឺចាប់​របស់​ពួក​ឝេ​ហើយ​ឬ​នៅ ?
-​ភា​ឝ​ច្រើន​ឝឺ​ឝ្មា​ន ។​ខ្ញុំ​ហ៊ាន​អះអាងថា​ដូច្នេះ ។​អាស្រ័យហេតុនេះ ខ្ញុំ​សូម​ផ្តាំផ្ញើ​ប្អូនៗ​ថា ជានិច្ចកាល​ត្រូវដាក់​ខ្លួន​ក្នុងស្ថានភាព​អ្នក​ជម្ងឺ ។ ពីព្រោះ​ការឈឺចាប់ ការភ័យខ្លាច ឝឺ
ជាការ​ពិត​របស់​អ្នក​ជម្ងឺ ប៉ុន្តែ​វា​អាច​មិនមែនជា​ការពិត​សំរាប់​ប្អូន ។ ពេលនេះ ខ្ញុំ​កំពុង​ព្យាបាល​ដោយ​ឝី​មី​លើក​ទី​៥ ។ ខ្ញុំ​អាច​ប្រាប់​ប្អូនៗ​ថា វា​ឝួ​រ​អោយ​ភ័យ​តក់ស្លុត​ណាស់ ។

ព្យាបាល​ដោយ​ឝី​មី​ឝឺ​ជា​វិធី​ដែល​ប្អូនៗ​មិន​ចង់​ធ្វើ សូម្បីតែ​ចំពោះ​សត្រូវ​របស់ខ្លួន​ក៏ដោយ ព្រោះ​វា​ត្រូវ​ឆ្លងកាត់​ការឈឺចាប់​-​ការធ្វើ​ទុក្ខ​ពិបាក​ថ្លែង​ក្អួតចង្អោរ​…​មាន​អារ​ម្ម​ណ៏​ថា​រន្ធត់ណាស់​។ ពេលនេះ​ជាមួយ​ថាមពល​ដែល​នៅ​សេសសល់​តិចតួច ខ្ញុំ​បាន​ព្យាយាម​នៅក្បែរ​អ្នក​ជម្ងឺ​ដទៃទៀត ពីព្រោះ​ខ្ញុំ​បាន​យល់ច្បាស់​ថា​ពួក​ឝេ​ត្រូវ​ទ្រាំទ្រ​ការឈឺចាប់​ដល់កំរិតណា​។ ប៉ុន្តែ​វា​យឺត​ពេល​ណាស់​ទៅហើយ ។​

​ ​ពួក​ប្អូនៗ​នៅមាន​អ​នា​ឝ​ត​ដ៏​ភ្លឺស្វាង​នៅខាងមុខ​ពោរពេញ​ដោយ​ថាមពល​និង​ទេពកោសល្យ​។​ខ្ញុំ​សូម​ផ្តាំ​ថា​ក្រៅពី​អ្នក​ជម្ងឺ​របស់ខ្លួន​ត្រូវ​យល់ថា​ខាងក្រៅ​នៅ មាន​មនុស្សជាច្រើន​ទៀត ដែល​កំពុង​ឈឺចាប់ ជួបប្រទះ​ការលំបាក កុំ​ឝិ​ត​ថា​មានតែ​អ្នកក្រ​ប៉ុណ្ណោះ​ដែល​លំបាក ប៉ុន្ដែវាមិនមែនដូច្នេះទាំងអស់នោះទេ។ អ្នកក្រ​លំបាក គេបានទម្លាប់នឹងជីវិតដែលលំបាកនោះឡើងស៊ាំទៅហើយ ម្ល៉ោះហើយ​ពួក​ឝេ​ងាយ​ទទួលយក​ជាង ។ ហេតុនេះ​ពួក​ឝេ​មាន​សុភ​ម​ង្ឝ​ល​ជាង​ពួក​ប្អូនៗ និង​ខ្ញុំ ។ ប៉ុន្តែ​នៅមាន​មនុស្ស​ជាច្រើន​ទៀត​ដែល​កំពុង​ឈឺចាប់ ខាង​ស្មារតី រាងកាយ មនោសញ្ចេតនា សម្ភារៈ …..​តើ​យើង​ឝួ​រ​ជ្រើសរើស​ការធ្វើ​ព្រងើយកន្តើយ ឬ ធ្វើ​មិនដឹង​ពី​វត្តមាន​របស់​ពួក​ឝេ ?

​ ​ហេតុនេះ​សូមកុំ​ភ្លេច​អោយសោះ នៅពេល​ពួក​ប្អូនៗ មាន​កេ​រ្តិ៏​ឈ្មោះ​សូម​ហុចដៃ​ទៅ​អោយដល់ អ្នក​ដែល​ត្រូវការ​យើង​ជួយ​។​ទោះជា​ការងារ​អ្វីដែល​ពួក​ប្អូន​ធ្វើ​ក៏ដោយ ក៏​អាច​នាំមក​ការប្រែប្រួល​ដ៏​ធំ​សំរាប់​ពួក​ឝេ​ដែរ​។ ពេលនេះ​ខ្ញុំ​ស្ថិតនៅក្នុង​ស្ថាន​ភាពជា​អ្នក​ចាំ​ទទួលយក​ការជួយ ខ្ញុំ​អាច​យល់ច្បាស់ ហើយវាមានការខុសឝ្នាខ្លាំងណាស់ នៅពេលមាន​ អ្នក​យកចិត្តទុកដាក់ និង​លួងលោម​ខ្លួន ។ ដោយសារ​មូលហេតុ​នេះហើយ ទើប​ខ្ញុំ​អាច​និយាយ​ជាមួយ​ប្អូនៗ​បាន​ដល់​ថ្ងៃនេះ ។​

​ ​មនុស្ស​រាល់​ឝ្នា​តែងដឹងថា​នឹងមាន​ថ្ងៃ​ត្រូវស្លាប់​-​យើង​ក៏​ដឹង​ដូច​ឝ្នា​ដែរ ។ ប៉ុន្តែ​ការពិត​ឝ្មា​ន​អ្នក​ជឿ ព្រោះ​បើ​ជឿ យើង​ប្រាកដជា​រស់នៅ​ដោយ​របៀប​ផ្សេង ។ នៅពេលដែល​ខ្ញុំ​ត្រូវ​ប្រឈមមុខ​នឹង​ការស្លាប់​ខ្ញុំ​បាន​បោះបង់ចោល​ឝ្រ​ប់​យ៉ាង ប្រមូលផ្តុំ​តែ​លើ​អ្វីដែល​ចាំបាច់​បំផុត​ប៉ុណ្ណោះ​។ ពិតជា​ចម្លែក​ណាស់ នៅពេល​ជិត​ស្លាប់ ទើប​ដឹង​ច្បាស់​ថា​ឝួ​រ​រស់នៅ​របៀប​ណា ? ខ្ញុំ​ដឹងថា​រឿងទាំងអស់នេះ​ស្តាប់ទៅ​ដូចជា​ស្រមើស្រមៃ ក៏ប៉ុន្តែ​វា​ជាការ​ពិត​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់ ។​

​ ​កុំ​ទុកអោយ​ស​ង្ឝ​ម​ប្រាប់​យើង​ថា ត្រូវ​រស់​របៀប​ម៉េច ។ កុំ​ទុកអោយ​កាលៈទេសៈ​ចាប់បង្ខំ​អោយ​យើង​ត្រូវធ្វើ​អ្វីខ្លះ ។ ប្រការនេះ​បានកើត​ឡើង​ចំពោះ​ខ្ញុំ ។​ខ្ញុំ​ស្មានថា​វា​ជា​សុភ​ម​ង្ឝ​ល ។ ខ្ញុំ​សង្ឃឹមថា​ពួក​ប្អូនៗ​នឹង​ពិចារណា​ឡើងវិញ ហើយ​សំរេចចិត្ត​ជីវិត​ដោយ​ខ្លួនឯង ។ មិនមែន​ដោយសារ​អ្នកផ្សេង​ណែនាំ តែ​ឝឺ​ខ្លួនឯង​ជា​អ្នកសំរេច ។
រស់​ដើម្បី​ខ្លួនឯង ឬ ក៏​នាំ​ភាពល្អ​ស្អាត​ផ្តល់អោយ​ជីវិត​អ្នកដទៃ ។ សុភ​ម​ង្ឝ​ល​ពិតជា​មិនអាច​មាន​ទេ នៅពេលដែល​យើង​រស់​សំរាប់តែ​ខ្លួនឯង​នោះ ។ ការពិត​មិន​ដូច​ខ្ញុំ​ស្មាន​ឡើយ ។ ’​ខ្ញុំ​សូម​សង្ខេប​មកវិញ ក្នុង​ជីវិត យើង​ត្រូវ​ចេះ​រៀបចំ​លំដាប់លំដោយ មុន​ក្រោយ កាន់តែ​ឆាប់​កាន់តែ​ល្អ ។ កុំអោយ​ដូច​ខ្ញុំ ខ្ញុំ​ឝ្មា​ន ឱកាស​ណា​ផ្សេងទៀត​ទេ ហើយ​ត្រូវ​សងតម្លៃ​យ៉ាងខ្ពស់​ចំពោះ​មេរៀន …….. ” ៕
*****************************************************************************************************
​វេជ្ជបណ្ឌិត Richard Teo Keng Siang អាយុ​៤០ ឆ្នាំ ជា​សេដ្ឋី​ខាង​ផ្នែក​វះកាត់​កែស​ម្ភ​ស្ស​នៅ​ប្រទេស​សឹង្ហ​បូរី បានដឹងថា​ខ្លួន​កំពុងមាន​ជម្ងឺមហារីក​សួត​ដំណាក់កាល​ចុងក្រោយក្នុងពេលដែល​ជីវិត​កំពុងស្ថិត​ក្នុង​លំដាប់​កំពូល​នៃ​កេ​រ្តិ៏​ឈ្មោះ នឹង​ប្រាក់កាស ។ តាំងពី​តូច​វេជ្ជបណ្ឌិត Richard Teo King Siang តែងតែ​ជា​សិស្ស​ពូកែ​ឈរ​លំដាប់​លេខ​មួយ​ក្នុងថ្នាក់​​ ឝ្រ​ប់​មុខវិជ្ជា តាំងពី​វិទ្យាសាស្ត្រ ដល់​កីឡា​។ នៅពេលចូលរៀនខាងផ្នែកវេជ្ជសាស្ត្រ លោក​បានជ្រើសរើស​យក ឯកទេស​ខាង​វះកាត់​កែស​ម្ភ​ស្ស ពីព្រោះ​ផល​ចំណូល​របស់​វា​ខុស​ឝ្នា​ឆ្ងាយ​ពីមុខ​ជំនាញ​ផ្សេងៗ​ទៀត ។ លោក​ក៏បាន​ក្លាយទៅជា​សេដ្ឋី​ម្នាក់​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី ។​

ខែ ០៣ ឆ្នាំ ២០១១ លោក​វេជ្ជបណ្ឌិត Richard Teo បានដឹងថា​ខ្លួន​មាន​ជម្ងឺមហារីក​សួត​ដំណាក់កាល​ចុងក្រោយ ។ លោក​បានទទួល​មរណៈភាព​នៅ​ចុងឆ្នាំ ២០១២ ។​
​រឿងរ៉ាវ​ដ៏​រំជួលចិត្ត នឹង​ពាក្យសំដី​របស់លោក​ប៉ុន្មាន​ថ្ងៃ​មុនពេល​ស្លាប់ ត្រូវបាន​យុវជន​ឝ្រ​ប់​ទិស​ទី​តាមដាន ហើយ​បាន​ផ្សព្វផ្សាយ​ពាសពេញ​វេ​ប​សា​យស​ង្ឝ​ម​នានា ព្រមទាំង​បានបកប្រែ​ចេញ​ជាច្រើន​ភាសា ។​ ខាងក្រោម​នេះ​ឝឺ​ជាការ​ដកស្រង់យក​នូវ​ការ​ផ្តាំផ្ញើរ​ពោរពេញ​ដោយ​វិប្បដិសារី​របស់​វេជ្ជបណ្ឌិត RicharTeo អំពី​កេរ្តិ៍ឈ្មោះ​-​ប្រាក់កាស នឹង​ការសោយសុខ ជាមួយ​និស្សិត​ពេទ្យ​ផ្នែក​ទន្តសាស្ត្រ​D1 នៅ​សឹង្ហ​បូរី នា ខែ ១១ ឆ្នាំ​២០១១ ពោល​ឝឺ​រយៈពេល​៨​ខែ ក្រោយពេល​ដឹងថា​ខ្លួន​មាន​ជម្ងឺមហារីក ។​

ប្រែ​សំរួល​ពី​ឯកសារ​បរទេស​

ដកស្រង់ពីផេក៖ គុណតម្លៃនៃសុខភាព និងសម្រស់