វីដេអូឃ្លីប ដ៏ចម្លែកនិងភ្ញាក់ផ្អើលមួយ ត្រូវបានគេស៊ែតៗគ្នាយ៉ាងច្រើន ដោយវីដេអូនោះ បានបង្ហាញពីបុរសចំណាស់ម្នាក់ អាយុ៨២ឆ្នាំ រៀបការជាមួយស្ត្រីវ័យក្មេងម្នាក់ អាយុ១៦ឆ្នាំ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ស្ទើតែរាប់លាននាក់ មានការងឿងឆ្ងល់យ៉ាងខ្លាំង ។

យោងតាមឯកសារខ្លះៗ នៃវីដេអូនោះ បានបញ្ជាក់ផងដែរថា កូនកំលោះចំណាស់ខាងលើនេះ ជាជនជាតិមូស្លីម អាយុ៨២ឆ្នាំ បានរៀបការជាមួយ ស្ត្រីវ័យក្មេងម្នាក់ ដោយក្មេងស្រីនៅក្នុងវីដេអូនោះ បានសម្តែងនូវទឹកមុខ ហាក់ដូចជាគ្មានអារម្មណ៍ សប្បាយចិត្តជាមួយនិងពិធីដ៏អាធិកអាធមនេះ បន្តិចសោះឡើយ។ ហេតុការណ៍ក្នុងវីដេអូនេះ ត្រូវបានគេប៉ាន់ស្មានថា បានកើតឡើងនៅក្នុងប្រទេសមួយ ដែលកាន់សាសនាមូស្លីម។

ទោះជាយ៉ាងណា ការរៀបអាពាហ៍ពិពាហ៍រវាង កូនកំលោះដែលមានវ័យចំណាស់ ជាមួយកូនក្រមុំ ដែលមានវ័យក្មេងមិនទាន់គ្រប់អាយុផងនោះ ត្រូវបានគេឃើញកើតឡើង ជាញឹកញាប់នៅតាមបណ្តាប្រទេសនានា ជាពិសេសប្រទេសដែលកាន់សាសនា និងវប្បធម៌ប្លែកៗពីគេ ដូចជាសាសនាមូស្លីមជាដើម៕