Home Press Realease

ក្រោយពីបានបញ្ចេញ​ Teaser រឿងភាគថ្មី​ រាជនីភូមិគ្រឹះ​ ដែលធ្វើឲ្យទស្សនិកជន ជ្រួលជ្រាលចង់ទស្សនាយ៉ាងខ្លាំង ស្ទើរទ្រាំលែងបាន

ចែករំលែក

មុននេះបន្តិចទូរទស្សន៍ហង្សមាស បានបញ្ចេញ​ Teaser រឿងភាគថ្មីមួយ​ទៀត​គឺរឿង​ រាជនីភូមិគ្រឹះ​ ដែលកាន់តែធ្វើឲ្យបណ្តារអ្នកគាំទ្រ កាន់តែអន្ទះសារ​។

គ្រាន់តែបានទស្សនា​ Teaser រឿង​ រាជនីភូមិគ្រឹះ​ ហើយគឺពិតជាមិនសរសើរមិនបាននូវការសម្រឹតសម្រាំងទាំងរូបភាពនិងសម្លេងព្រមជាមួយឈុតឆាកខ្លីៗដ៏គួរឲ្យចាប់អារម្មណ៍​ ដោយបានចូលរួមសម្តែងសុទ្ធតែតារាលំដាប់ជួរមុខដូចជា​ ហ្សូណូ​ សុគន្ធ​ នីសា​ ណុប​ បាយ៉ារិទ្ធ​ សុខ​ ស្រីនាង ថែល​ ថៃ​ យក់​ ដួងតារា​ កែវ​ សុបញ្ញា​ ចន​ ច័ន្ទលក្ខិណា​ លី​ ម៉ារីណា​ ជាដើម​។ ខំមិនរាប់រយដែលបាន​សរសើរ​នៅលើវីដេអូ​ Teaser រឿង​ រាជនីភូមិគ្រឹះ​ នេះថាពិតជាសាច់រឿងថ្មីប្លែកមួយបែបទៀតក្នុងវិស័យភាពយន្តភាគខ្មែរដែលគួរឲ្យចង់ទស្សនា​ ថែមទាំងសរសើរស្នាដៃផលិតភាពយន្តភាគខ្មែរមិនចាញ់ប្រទេសជិតខាងឡើយ។


ស្ថានីយទូរទស្សន៍​ហង្សមាសបានប្រមូលយកការគាំទ្រយ៉ាងផុសផុលមិនធ្លាប់មានលើផ្នែកភាពយន្តភាគខ្មែរដោយបានខំប្រឹងផលិតខ្សែភាពយន្តភាគដ៏មាន​ គុណភាពជាច្រើនបន្តបន្ទាប់។ រង់ចាំមើលថារឿងភាគថ្មីៗ ដែលកំពុងត្រៀមចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ​ដ៏ពេញនិយមមួយនេះ មានគុណភាព និងទទួលបានការគាំទ្រកម្រិតណា​? រង់ចាំទស្សនាទាំងអស់គ្នា!