ភ្នំពេញ៖ កម្តៅនៃការលក់ដាច់ដ៏សម្បើមនូវទូរស័ព្ទដៃ OPPO F7 ដែលបានចេញលក់កាលពីចុងខែមេសាកន្លងទៅមិនទាន់ចុះថយផង ពេលនេះក្រុមហ៊ុន OPPOគ្រោងនឹងចេញលក់ OPPO F7 ដែលមានRAM 6GB+ROM128GB នៅពេលឆាប់ៗនេះទៀតហើយ នេះបើយោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុនOPPOដែលផុសនាថ្ងៃទី៩ខែឧសភានេះ។

ការនឹងមកដល់នៃOPPO F7 128GB ក៏ជាការទង្ទឹងរង់ចាំនៃបណ្តារអតិថិជនជាច្រើនក៏ដូចជាអ្នកគាំទ្រផលិតផលទូរស័ព្ទOPPOទាំងឡាយ។ តាមរយៈការសាកសួរពីម្ចាស់ហាងលក់ទូរស័ព្ទដៃ OPPO នានាបានឲ្យដឹងថា ខណៈពេលដែល OPPO F7 Ram 4GB+Rom64GB ដែលកំពុងមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នគឺថាលក់ដាច់ខ្លាំង តែក៏មានអតិថិជនជាច្រើននាក់បានសួររកទិញនូវ OPPO F7 Ram 6GB+Rom128GB ដែលត្រូវគេរំពឹងថានឹងមកលក់នៅលើទីផ្សារកម្ពុជានៅពេលឆាប់ៗនេះ។

កញ្ញា មុំ ដែលជាអតិថិជនម្នាក់បានឲ្យដឹងថា៖ «ខ្ញុំចាំទិញ OPPO F7 ដែលមានmemoryធំ ដោយសារតែខ្ញុំជាអ្នកដែលចូលចិត្តការថតរូប ដូច្នេះខ្ញុំចង់បាន OPPO F7 ដែលមាន memory ធំ ដើម្បីរក្សាទុករូបថតបានច្រើន ដោយមិនចាំបាច់លុបរូបខ្លះចោលឡើយ»។

ចំណែកលោក សុភាព ដែលជាអតិថិជនម្នាក់ទៀតបាននិយាយថា «ខ្ញុំបានទិញOPPO F7 មួយគ្រឿងឲ្យភរិយាខ្ញុំប្រើហើយ ល្អប្រើណាស់​។ ម្យ៉ាងទៀត ខ្ញុំបានលឺក្រុមហ៊ុនថានឹងមានF7 RAM ធំមកលក់ដែរ គាប់ជួនខ្ញុំជាអ្នកដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វ៊ិចច្បាស់ អញ្ចឹងហើយនឹងចាំទិញ OPPO F7 128GBប្រើមួយដែរហើយ» ។

គួររំលឹកផងដែរថា OPPO F7 128GB មានលក្ខណៈពិសេសដូចគ្នាទៅនឹង OPPO F7 គឺថាវាជាស្មាតហ្វូនដំបូងគេដែលបានបំពាក់មកជាមួយនូវកាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលភ្ជាប់ជាមួយនូវបច្ចេកវិទ្យា AI Beauty 2.0 ហើយក៏បានប្រើប្រាស់នូវ Sensor HDR576 ដែលវាអាចផ្តិតយករូបភាពដ៏ស្រស់​ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយឬកុងពន្លឺក៏ដោយ ។

អេក្រង់របស់វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញFHD+ និងResolution 2280×1080 pixels ហើយវាជាអេក្រង់ឆក(Notch Screen) Super Full Screen។ សម្រាប់ផ្នែកម៉ាស៊ីនវិញ វាដំណើរការដោយProcessorចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន2.0 GHz (MTK P60) ដំណើរការដោយ ColorOS 5.0 ដើរដោយAndroid 8.1។

ឯរូបរាងខាងក្រៅវិញ OPPO F7ក៏ដូចជាF7 128GB ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ។ ឯចំនុចខុសគ្នារវាង OPPO F7និងF7 128GB នោះគឺថា OPPO F7​ មានRAM 4GB+ROM 64GB មាន៣ពណ៌សម្រាប់ជ្រើសរើស គឺ៖ពណ៌ក្រហម(Solar Red) ពណ៌ប្រាក់(Moonlight Silver) និងពណ៌ពេជ្រខ្មៅ(Diamond Black) ហើយត្រូវបានលក់ក្នុងតម្លៃ៣២៩ដុល្លារ។ រីឯ OPPO F7​128GB វិញគឺមានRAM 6GB+ROM128GB នឹងមានពីរពណ៌សម្រាប់ឲ្យជ្រើសរើសគឺ៖ ពណ៌ក្រហម(Solar Red) និងពណ៌ពេជ្រខ្មៅ(Diamond Black) ជាមួយតម្លៃត្រឹមតែ៤២៩ដុល្លារប៉ុណ្ណោះ ។
ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ការនៅឡើយចំពោះកាលបរិច្ឆេទច្បាស់លាស់នៃការមកដល់របស់ OPPO F7 Ram 6GB+Rom128GB ។ ប៉ុន្តែ គេរំពឹងថា អតិថិជននឹងអាចចាប់ផ្តើមធ្វើការPre-orderក្នុងពេលឆាប់ៗនេះ ជាមួយនឹងប្រម៉ូសិនពិសេស៕