Home Press Realease

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស​ សុខសោភា​

ចែករំលែក

រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ទី ០៩ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅក្លិប 2ND Night ដោយមានការអញ្ជើញ ចូលរួមពីតារាចម្រៀង ដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាងជាតារាដែលមានមហិច្ឆតា ដ៏ច្បាស់លាស់ និងភាព​លះបង់សម្រាប់ ការងាររបស់នាង ទាំងនេះជាយាន្តធ្វើឲ្យនាងក្លាយជា តារាដ៏សំខាន់ម្នាក់ក្នុងវិស័យសិល្បៈ។ នាងបានផ្តល់ជូនទៅអ្នកគាំទ្ររបស់នាង តាមរយៈជំនាញរបស់នាង នាងគឺជាតារាដែលល្បី ដោយចំណុចល្អឯករបស់ខ្លួន ( Superstar Exceptional) កញ្ញា មាស សុខសោភា ។


កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានការសម្តែង ដ៏អស្ចារ្យរបស់កញ្ញា មាស សុខសោភា ជាតារាចម្រៀងដ៏ល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមតារាបង្ហាញម៉ូត ព្រមទាំងមានសកម្មភាព កម្សាន្តផ្សេងទៀត។ លើសពីនេះ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានជោគជ័យ ដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួន នៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅ លំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេ គ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើស យកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំ មានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Palm Container Pub ក្រុងសៀមរាប នៅថ្ងៃសុក្រ ទី ១១ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញ ចូលរួមពីតារាចម្រៀង ដ៏ល្បីនិងមានវ័យក្មេង ដែលប្រកបដោយមហិច្ឆិតា​ អាចនិយាយបានថា គាត់តែងតែទទួលបានពិន្ទុលើសពី ១០១% នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្ម និងលើកទឹកចិត្តឲ្យយុវវ័យសម្រេចនូវក្តីសុបិន្ត និងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!
ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖ https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។