សិល្បៈ ៖ ភរិយារបស់មហាសេដ្ឋី ប្រចាំប្រទេសថៃ និងជាតារាសម្ដែងល្បីឈ្មោះ លំដាប់ជួរមុខនាង Chompoo Araya បានទៅដល់ទីតាំងនៃកម្មវិធី ដែលគេបានអញ្ជើញនាង ឲ្យចូលរួម នៅលើកម្រាលព្រំក្រហម ជាមួយការរៀបចំតុបតែង ដ៏ស្រស់ស្អាត នៅក្នុងកម្មវិធី។

អ្វីដែលប្លែកនិងគួរឲ្យចាប់អារម្មណ៍ អ្នកម្ដាយកូន២រូបនេះ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតរ៉ូបពណ៌ក្រហម អមនឹងគ្រឿងអលង្ការជាពេជ្រទាំងឈុត ធ្វើឲ្យអ្នកទស្សនា មើលសឹងមិនដាក់ភ្នែក។

សម្រាប់មួយឈុត នៃកម្មវិធីថ្ងៃដំបូងនេះ នាងពិតជាហ៊ានចំណាយប្រាក់ អស់ជាច្រើនរាប់លានបាត សម្រាប់បំពេញមុខមាត់ នៃកម្មវិធីអន្តរជាតិមួយនេះ ។ ទាំងអស់នេះ ក៏អាចបញ្ជាក់ឲ្យឃើញថា នាងពិតជាសាកសម ជាភរិយារបស់មហាសេដ្ឋីពិតមែន ៕