ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ដំបូងបង្អស់របស់ស្រាបៀរអាន់ឆ័រ ដែលមានឈ្មោះថា International Beach Volleyball 2-Star FIVB World Tour បានឈានដំណាក់កាល ចុងក្រោយដ៏រំភើបរីករាយ ក្រៃលែងបំផុត កាលពីថ្ងៃទីអាទិត្យទី ៦ ខែឧសភា នៅមុខសាលមហោស្រព កោះពេជ្រ ដោយមានការចូលរួម ទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។

បន្ទាប់ពីការប្រកួតយ៉ាងខ្លាំងក្លា ដែលបានកើតឡើង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា រវាងក្រុមកីឡាករអន្តរជាតិចំនួន២៩ក្រុម មកពីបណ្តាប្រទេស១៧ ប្រទេសដូចជា អូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន ណូវែលហ្សីឡង់ រុស្ស៊ី ស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត គេបានរកឃើញក្រុមជ័យលាភ ក្នុងវគ្គផ្តាច់ព្រ័ត្រ គឺក្រុមជើងឯក បានទៅលើក្រុមអាល្លឺម៉ង់អាល្លឺម៉ង់ (Behlen/Schneider)ទទួលបានមេដាយមាស។

ក្រុមជើងឯករងបានទៅលើ ក្រុមជប៉ុន (Mizoe/Hashimoto) ទទួលបានមេដាយប្រាក់ និងក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមរុស្ស៊ី (Dabizha/Mastikova) ដែលទទួលបានមេដាយសំរឹទ្ធ។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចដើម្បីឈានរកទៅជើង​ឯកពិភពលោក។

បន្ទាប់ពីកម្មវិធីប្រកួតនេះ មានការប្រគុំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រ ដោយមានការអញ្ជើញចូលរួម ពីតារាល្បីល្បាញអន្តរជាតិ កញ្ញា ភាមា (Pia Mia) កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំសហរដ្ឋអាមេរិក ព្រមទាំងតារាល្បីៗប្រចាំ ព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ខេមរៈ សេរីមន្ត លោក នីកូ លោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីហ្សា អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌីណែត លោក ស្តិប (Step) លោក ជី ដេវីត។.

សូមជម្រាបថា នេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់ អន្ដរជាតិលើកទីមួយ ដែលប្រារព្ធឡើងនៅក្នុង ព្រះរាជាណាចកម្ពុជាដែលរៀបចំឡើង ដោយស្រាបៀរអាន់ឆ័រ ក្រោមកិច្ចសហការជាមួយ នឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។ កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជាផ្នែកមួយនៃកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រដែលបានចាប់ផ្តើមពីថ្ងៃទី ២៤ ខែមីនារហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ នៅខេត្តក្រុងធំចំនួនប្រាំបីរួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ រតនគិរី និងសៀមរាប។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​

ពិសាស្រាបៀរអាន់ឆ័ដោយការទទួលខុសត្រូវ៕