ក្រុមហ៊ុនសាមសុង បានធ្វើការសម្ពោធ Samsung Member App ដោយមានការចូលរួមពីបណ្ដារដៃគូសហការ ភ្ញៀវកិត្តិយស និងសារព័ត៌មានជាច្រើន កាលពីថ្ងៃទី ០៥ ខែឧសភា ២០១៨ នេះនៅផ្សារទំនើបអ៊ីអនភ្នំពេញ ។

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ដើម្បីអរគុណ និងជាការលើកទឹកចិត្តដល់អ្នកគាំទ្រូទូរស័ព្ទដៃសាមសុង ដូច្នោះហើយទើបក្រុមហ៊ុនសាមសុងបានបង្កើតនូវ App ថ្មីមួយដែលមានឈ្មោះថា Samsung Member ដែលជាកម្មវិធីផ្ដល់ជូននូវសារៈប្រយោជន៍និងសេវាកម្មជាច្រើន សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ពិសេស សន្ធឹកសន្ធាប់ក្នុងកម្មវិធី Samsung Member ៖
– Benefits ៖ អ្នកប្រើប្រាស់ Samsung Member អាចទទួលបាននូវអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃ (Discount) ជាច្រើនពីដៃគូសហការ របស់សាមសុង ដោយគ្រាន់តែចុចលើ On-The-Spot (Browse) ដើម្បីឆែកមើលការផ្ដល់ជូន ក៏ដូចជាការបញ្ចុះតម្លៃភ្លាមៗសម្រាប់ហាង និងសេវាកម្មផ្សេងៗដែលពេញនិយមក្នុងក្រុងភ្នំពេញ ។ អ្នកប្រើប្រាស់ទូរស័ព្ទសាមសុងទាំងអស់ មិនតម្រូវការឱ្យចំណាយអ្វីឡើយ ក្រៅពី Download កម្មវិធី Samsung Member នេះ ។

-Support ៖ ក្នុងផ្នែកនេះអ្នកអាចទទួលបានសាវាកម្មបម្រើអតិថិជនដូចជា កាផ្ញើមតិយោបល់ ទូរស័ព្ទទំនាក់ទំនង ប្រឹក្សាផ្ទាល់ជាមួយអ្នកជំនួញ ឬស្វែងរកទីតាំងផ្ដល់សេវាកម្មសាមសុង ដែលនៅជិតបំផុត ។

– News & Tips ៖ អ្នកប្រើប្រាស់ងាយស្រួល ក្នុងការតាមដានព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ ទាក់ទងនឹងសាមសុង ក៏ដូចជាគន្លឺះក្នុងការប្រើប្រាស់ កម្មវិធីថ្មីៗ និងពិសេសៗ ដូចជាកាមេរ៉ា Bixby ។

– Diagnostics ៖ ផ្នែកនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង ព្រោះវាបំពាក់ទៅដោយលក្ខណៈពិសេស ដែលជួយបង្កើតប្រសិទ្ធភាពប្រតិបត្តិការរបស់ទូរស័ព្ទ ដូចជាជម្រុះចោលកម្មវិធីទូរស័ព្ទដែលមិនប្រើប្រាស់ និងបិទកម្មវិធីដែលមិនប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្ម និងបង្កើនល្បឿនទូរស័ព្ទ ។

លោកអ្នកអាចធ្វើការទាញយកកម្មវិធីនេះតាមរយៈ Galaxy App ឬ Play Store បន្ទាប់មកប្រតិបត្តិការណ៍ ចុះឈ្មោះដោយប្រើគណនី Samsung ដែលមានស្រាប់របស់លោកអ្នក នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការតម្លើងកម្មវិធីនេះ ៕