ថៃ៖ វីដេអូឃ្លីបមួយ ត្រូវបានមនុស្សជាច្រើន ត្រូវគេស៊ែរយ៉ាងព្រោងព្រាត ជាមួយនឹងពាក្យរិះគន់ទៅលើបុរសនៅក្នុងវីដេអូឃ្លីបដែលបានរាំលេង បង្ហាញពីភាពស្និទ្ធស្នាលយ៉ាងត្រេកត្រអាលជាមួយនារីស្រស់ស្អាតម្នាក់ ដែលដែលពេលនោះមានប្រពន្ធរបស់ខ្លួនជាអ្នកថតវីដេអូ​ ។

ក្នុងវីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា បុរសម្នាក់បានរាំរេទៅរេមកជាមួយនារីស្រស់ស្អាតម្នាក់យ៉ាងសប្បាយរីករាយ ព្រមទាំងអង្គុយលើគ្នាផងដែរ ខណៈដែលគេដឹងថា វីដេអូឃ្លីបនេះ ថតដោយនារីជាប្រពន្ធរបស់បុរសរូបនោះ ប៉ុន្តែបុរសនោះហាក់ដូចជាមិនខ្វល់ខ្វាយ ខ្លាចចិត្តប្រពន្ធបន្តិចណាឡើយ រហូតមានអ្នកលេងហ្វេសប៊ុកជាច្រើន Comment ថា «នាងប្រពន្ធពិតជាចិត្តទូលាយខ្លាំងណាស់» ។

ក្រៅពីនេះក៏មានមនុស្សជាច្រើនទៀត Commet ដូចគ្នានេះថា «សូមសរសើរនាងប្រពន្ធដែលចិត្តទូលាយ មើលប្ដីធ្វើបែបនេះនៅចំពោះមុខ» និងមានអ្នកខ្លះសរសេរថា «បុរសនេះក្លាហានមែន នៅចំពោះមុខប្រពន្ធហើយ នៅហ៊ានធ្វើបែបនេះទៀត» ៕
សហការី KBN
ប្រភព៖ kapook