យោងតាមប្រភព ពីគេហទំព័ររបស់ទូរទស្សន៍មួយ ឈ្មោះ BrightTV បានចុះផ្សាយពីហេតុការណ៍មួយ បានកើតឡើងនៅបរិវេណ ផ្លូវចូលភូមិមួយ ស្ថិតក្នុងខេត្តឆៃយ៉ាភូមិ ដោយគ្រោះថ្នាក់នេះ បានកើតឡើងដោយ រថយន្តដឹកទំនិញ២គ្រឿង បានបើកមកបុក និងកៀបត្រាក់ទ័រ១គ្រឿង ខ្ទេចនៅនិងកន្លែងតែម្តង ។

បើតាមវីដេអូខាងលើ បានបង្ហាញថា ត្រាក់ទ័រពណ៌ទឹកក្រូច បានបើកនៅកណ្តាលផ្លូវ ខណៈពេលនោះ មានរថយន្តដឹកទំនិញ១គ្រឿងបានបើកមកបុកត្រាក់ទ័រ ពីក្រោយពេញទំហឹង តែចៃដន្យ មានរថយន្តដឹកទំនិញមួយគ្រឿងទៀត បានបើកមកបញ្ច្រាស់ទិសគ្នា ក៏បុកត្រាក់ទ័រនោះ មួយតង់ទៀត បណ្តាលឲ្យត្រាក់ទ័រ ខ្ទេចបាក់បែកចេញពីគ្នា រាយប៉ាយពេញផ្លូវតែម្តង។

សូមទស្សនាវីដេអូជាក់ស្តែង ខាងក្រោមទាំងអស់គ្នា​ ៖