ភ្នំពេញ៖ បន្ទាប់ពីសម្ពោធលក់ជាផ្លូវការ​ក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានសប្តាហ៍មុនដោយមានការចូលរួមពីសំណាក់តារាល្បីៗមកនោះ កំពូលស្មាតហ្វូន OPPO F7 ចេញលក់ជាផ្លូវនៅថ្ងៃទី២៨​ ខែមេសា​ នេះ ដោយអតិថិជនអាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទនានាទាំងអស់ទូទាំងប្រទេស ។

គេសង្កេតឃើញថា ក្នុងកំឡុងពេលកម្ម៉ង់ទុកមុននៃ OPPO F7 មានអតិថិជនរាប់ពាន់នាក់បានមកធ្វើការកម្ម៉ង់ ដែលធ្វើឲ្យហាងទូរស័ព្ទនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តមួយត្រូវបញ្ជាទិញច្រើនជាងឆ្នាំមុនៗ ត្បិតថាអតិថិជនជាច្រើនពិតជាចង់ក្លាយជាម្ចាស់នៃទូរស័ព្ទដ៏ទំនើបនេះ ជាក់ស្តែងផេកផ្លូវការរបស់ក្រុមហ៊ុនOPPO ក៏បានបង្ហោះរូបអតិថិជនជាច្រើនដែលបានទៅធ្វើការកម្ម៉ង់នូវម៉ូដែល OPPO F7 ដែលកំពុងទទួលបានការគាំទ្រនេះ។

គួររំលឹកផងដែរថា កាលពីចុងឆ្នាំ ២០១៧ ក្រុមហ៊ុន OPPO បានបញ្ចេញនូវម៉ូដែល F5 ជាម៉ូដែលដំបូងគេដែលបានបំពាក់កាមេរ៉ា20MPរួមជាមួយបច្ចេកវិទ្យាAI ដែលបានធ្វើអោយអតិថិជនជាច្រើនមានការពេញចិត្ត​ និងគាំទ្រជាខ្លាំង។ ពេលនេះក៏មិនខុសពីឆ្នាំមុនព្រោះមានអតិថិជន OPPO ថ្មីចាស់ជាច្រើនកំពុងតែបាក់ចិត្តទៅលើចំនុចពិសេសៗជាច្រើនរបស់ OPPO F7 ដែលមានដូចជា កាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលមានកាមេរ៉ាមុខទំហំធំដំបូងគេបង្អស់នាពេលបច្ចុប្បន្ន​ ហើយបានភ្ជាប់ជាមួយបច្ចេកវិទ្យាAI Beauty 2.0។ យ៉ាងណាមិញចំពោះបច្ចេកវិទ្យាAI Beauty​ 2.0 របស់ F7 វាអាចចាប់យកចំនុចសម្គាល់សំខាន់ៗនៅលើផ្ទៃមុខរបស់មនុស្សរហូតដល់ទៅ296ចំនុច វាថែមទាំងអាចសម្គាល់នូវភេទ អាយុ សម្បុរស្បែក ប្រភេទស្បែកដែលអាចធ្វើឲ្យការថតរូបរបស់អ្នកកាន់តែស្រស់ស្អាតនិងមានលក្ខណៈធម្មជាតិ។

មួយវិញទៀតនោះគឺមុខងារ AI Learning ដែលវាវៃឆ្លាតក្នុងការចងចាំនូវអ្វីដែលយើងបានកំណត់ទៅលើរូបភាពដែលអ្នកចង់បាន នៅពេលដែលយើងថតរូបលើក​ក្រោយ វានឹងធ្វើការកំណត់ទៅលើរូបថតរបស់យើងដោយស្វ័យប្រវត្តិដោយយើងមិនចាំបាច់ធ្វើការកំណត់ម្តងទៀតឡើយ។ ដោយឡែកកាមេរ៉ាមុខរបស់OPPO F7 ក៏មានមុខងារ Vivid Mode ដែលជាមុខងារជួយឲ្យការថតរូបកាន់តែស្រស់ស្អាត បន្ថែមពណ៌ទៅលើBackgroundឲ្យកាន់តែស្រស់ស្អាតនិងមានភាពរស់រវើក។ លើសពីនេះទៅទៀត វាក៏មានមុខងារAR Stickers ដែលអាចឲ្យលោកអ្នកថតរូបខ្យូតៗជាមួយ Stickers ជាច្រើន។

បើនិយាយពីអេក្រង់របស់ OPPO F7វិញ វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញFHD+ និងResolution 2280×1080 pixels ហើយវាជាអេក្រង់ឆក(Notch Screen) Super Full Screen។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឲ្យយើងមើលវីដេអូ​ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេងchat បណ្តើរ(We chat, Messenger & What App)។ សម្រាប់ផ្នែកម៉ាស៊ីនវិញ OPPO F7 ដំណើរការដោយProcessorចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន2.0 GHz (MTK P60)។​ ចំពោះម៉ូដែលOPPO F7នឹងមានSpecs ពីរជំរើសសម្រាប់ឲ្យអតិថិជនជ្រើសរើស គឺF7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយម៉ូដែលទាំងពីរនេះសុទ្ធតែដំណើរការដោយColorOS 5.0 ដើរដោយAndroid 8.1។

ចំពោះតម្លៃវិញ OPPO F7 Ram4GB​ មានតម្លៃត្រឹមតែ329$ប៉ុណ្ណោះ ​ពេលនេះលោកអ្នកអាចរកជាវ OPPO F7 បាន ហើយ។ រីឯ OPPO F7 (128GB) វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹម429$ ប៉ុណ្ណោះ ហើយសម្រាប់ថ្ងៃចេញលក់នោះ យើងមានតែចាំមើលលើផេកផ្លូវការរបស់OPPO តែប៉ុណ្ណោះ។ ដូច្នេះសូមប្រញាប់ឡើងបើលោកអ្នកចង់ទទួលបាននូវបទពិសោធន៍ថ្មីជាមួយស្មានហ្វូនដ៏ល្អមួយនេះ ៕