រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ទី ០២ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ ភោជនីយដ្ឋានភូមិយើង ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គាត់ជាតារាចម្រៀងដែលជានិមិត្តរូបប្រកបដោយភាពច្នៃប្រឌិតបំផុតក្នុងចំណោមតារារួមជំនាន់​​ រាល់ការសម្តែងជូនទស្សនិកជនគាត់តែងតែធ្វើបានយ៉ាងល្អ និងពោរពេញទៅដោយសមត្ថភាពបំផុតជួបជាមួយលោក ឆាយ វីរះយុទ្ធ (The Matinee Idol) ។

កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Motor Café Pub សាខាទួលគោក នៅថ្ងៃសុក្រ ទី ០៤ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីក្រុមតារាចម្រៀងវ័យក្មេងដែលមានទេពកោសល្យ ហើយតែងតែបង្កើតនូវអ្វីដែលថ្មី ដើម្បីជាអត្តសញ្ញាណរបស់ពួកគេ ពួកគេជាសិល្បះករសិល្បការនី ក្រុមតូច (True Blue Exceptional) ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!
ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖ HYPERLINK “https://www.facebook.com/ABC.ExtraStoutCambodia/” https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។