ខេត្តពោធិ៍សាត់​៖​ កាលពីវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី២ ឧសភា ២០១៨ម្សិលមិញនេះ កម្លាំងនគរបាលស្រុកវាលវែង ដឹកនាំដោយលោក ធាង ឡេង អធិការនគរបាលស្រុក បាននាំកម្លាំង៧នាក់ ចុះទៅឃាត់ខ្លួនមន្ត្រីការពារបរិស្ថាន ចំនួន១៤នាក់ ដែលពាក់ព័ន្ធទៅនិងករណី គំរាមកំហែង និងដើរយកលុយយ៉ាងអាណាធិបតេយ្យ ដែលគេហៅសាមញ្ញថា ដាក់កុងត្រូលជជុះ។

ការឃាត់ខ្លួនមន្ត្រីបរិស្ថានទាំង១៤នាក់នេះ បានធ្វើឡើងនៅចំណុចផ្លូវជាតិលេខ៥៥ នៅត្រង់គីឡូម៉ែត្រលេខ៦២ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជាមួយគ្នានេះដែរ លោកអធិការស្រុក បានបង្ហាញឈ្មោះ របស់មន្ត្រីបរិស្ថានទាំង១៤នាក់នោះ ដែលមានរាយដូចខាងក្រោម៖

១.ឈ.ញ៉ែម ផៃមន្នី ភេទប្រុស អាយុ ៥៥ឆ្នាំ មុខងារ ជាប្រធានលេខាតំបន់៥ នៃអង្គការការពារបរិស្ថាននិងអភិរក្សសត្វ ,ព្រៃឈើ កម្ពុជា។ ២.ឈ.អ៊ីង កន ភេទប្រុស អាយុ២៥ ឆ្នាំ(សមាជិក) ។ ៣.ឈ.កន ថៃ ភេទប្រុស អាយុ៣៥ឆ្នាំ (សមាជិក)។ ៤.ឈ.ហ៊ុន ទី ភេទប្រុស អាយុ៤៤ឆ្នាំ(មន្ត្រី)។ ៥.ឈ.កែវ ដារ៉ាវុធ ភេទប្រុស អាយុ ៥០ឆ្នាំ (មន្ត្រី)។ ៦.ឈ.យឿង ម៉ៃតី ភេទ ប្រុស អាយុ ២៤ឆ្នាំ (មន្ត្រី)។ ៧.ឈ.ធន់ សុខុន ភេទប្រុស អាយុ៤៤ឆ្នាំ(មន្ត្រី)។ ៨.ឈ.នុត វណ្ណា ភេទ ប្រុស អាយុ៥១ឆ្នាំ(មន្ត្រី)។ ៩.ឈ.ឃុត សុខឃីម ភេទប្រុសអាយុ៤៦ឆ្នាំ (មន្ត្រី)។ ១០.ឈ.ញ៉ិល វណ្ណា ភេទប្រុស អាយុ ៥០ឆ្នាំ(មន្ត្រី)។ ១១.ឈ.ទិត យួម ភេទប្រុស អាយុ៥៥ឆ្នាំ(មន្ត្រី)។ ១២.ឈ.ហួន ហា ភេទប្រុសអាយុ ២៤ឆ្នាំ(មន្ត្រី)។ ១៣.ឈ.ផែង សុគុណ ភេទប្រុស អាយុ ២៣ឆ្នាំ(សមាជិក)។ ១៤.ឈ.ព្រាប ហុន ភេទប្រុស អាយុ៣៨ឆ្នាំ(មន្ត្រី)។

ខណៈពេលនេះ ជនសង្ស័យទាំង១៤នាក់ កំពុងត្រូវបានឃុំខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕