រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ២៧ ខែមេសា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ Tag Pub & Lounge ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ កំពូលតារាចម្រៀង ដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាងជាតារាដែលមាន មហិច្ឆតាដ៏ច្បាស់លាស់ និងភាព​លះបង់ សម្រាប់ការងាររបស់នាង ទាំងនេះជាយាន្តធ្វើអោយ នាងក្លាយជាតារាដ៏សំខាន់ម្នាក់ ក្នុងវិស័យសិល្បះ។ នាងបានផ្តល់ជូន ទៅអ្នកគាំទ្ររបស់នាង តាមរយៈជំនាញរបស់នាង នាងគឺជាតារាដែលល្បី ដោយចំនុចល្អឯករបស់ខ្លួន (Superstar Exceptional) កញ្ញា មាស សុខសោភា ។

កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយ ក៏ដូចជាបង្ហាញពីភាព ល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់នូវរសជាតិ ដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានជោគជ័យ ដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួន នៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅ លំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេ គ្មានគូរបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅ គុណភាពខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើស យកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំ មានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រ កាន់តែខ្លាំងឡើង ពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង ភោជនីយដ្ឋាន ភូមិយើង នៅថ្ងៃពុធ ទី ០២ ខែឧសភា ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គាត់ជាតារាចម្រៀង ដែលជានិមិត្តរូបប្រកបដោយភាពច្នៃប្រឌិតបំផុត ក្នុងចំណោមតារារួមជំនាន់​​ រាល់ការសម្តែងជូន ទស្សនិកជនគាត់ តែងតែធ្វើបានយ៉ាងល្អ និងពោរពេញទៅដោយសមត្ថភាពបំផុត ជួបជាមួយលោក ឆាយ វីរះយុទ្ធ (The Matinee Idol) ។

សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!
ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖ HYPERLINK “https://www.facebook.com/ABC.ExtraStoutCambodia/” https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។