បច្ចុប្បន្ននេះ តារាសម្តែងស្រី Chompoo Araya កំពុងតែទទួលបាន នូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ជាមួយស្នាដៃសម្ដែង ក៏ដូចជាការដើរម៉ូត យ៉ាងប្រសប់។
ហើយបើទោះជាបច្ចុប្បន្ន នាងបានសម្រាលកូនប្រុសភ្លោះ២នាក់ រួចមកហើយក៏ដោយ ក៏ប្រជាប្រិយភាពរបស់តារា កូនកាត់រូបនេះ នៅតែមានសន្ទុះខ្លាំង មិនធម្មតាដែរ។

ងាកមកចាប់អារម្មណ៍ មុខមាត់កូនភ្លោះទាំង២របស់ Chompoo Ariya វិញ កាន់តែធំ កាន់តែគួរឲ្យស្រលាញ់ ហើយអ្វីដែលនឹកស្មានមិនដល់នោះ នៅពេលកូនប្រុសរបស់នាង ដាក់មុខជិតនាងបែបនេះ ទើបដឹងច្បាស់ថា កូនភ្លោះនាង ពិតជាមានមុខមាត់ ដូចម្ដាយបេះដាក់តែម្ដង មិនថាស្នាមញញឹម ការសើច ពិតជាគ្មានខុសគ្នាឡើយ៕