តារាសម្តែងប្រចាំនៅក្នុងប្រទេសថៃ កញ្ញា Kimberley និង Mark Prin ក្រៅពីមានភាពល្បីល្បាញខ្លាំង ក្នុងវិស័យភាពយន្តថៃ អ្នកទាំងពីរ ក៏ជាគូស្នេហ៍ យ៉ាងសាកសមផងដែរ។
ជារឿយៗ គេតែងឃើញ តារាប្រុសស្រីមួយគូនេះ ឧស្សាហ៍បណ្តើរគ្នាទៅណាមកណា តែ២នាក់ជាញឹកញាប់ ទាំងពេលទៅដើរលេងកម្សាន្ត និងពេលទៅបំពេញការងារជាដើម។

ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ ក៏មានការចែកចាយ រូបភាព Kimberley និង Mark Prin បរិភោគអាហារតាមផ្លូវ យ៉ាងធម្មតា ហាក់មិនខ្វល់ថា ខ្លួនជាតារាល្បីលំដាប់ជួរមុខ ប្រចាំប្រទេសឡើយ ពិតជាគួរឲ្យសរសើរណាស់៕