ថៃ៖ ថ្មីៗនេះវីដេអូឃ្លីបរបស់នារីថៃម្នាក់ ត្រូវបានមនុស្សជាច្រើននិយមលេងបណ្ដាញសង្គមហ្វេសប៊ុកចែករំលែកយ៉ាងព្រោងព្រាត រហូតក្លាយជាប្រធានបទដ៏ក្ដៅគគុក ។ នៅក្នុងវីដេអូឃ្លីបនោះ បានបង្ហាញពីនារីម្នាក់ មានច្រមុះស្រួច សង្កាស្រួច ដែលមើលទៅខុសពីមុខមនុស្សធម្មតា ហើយទន្ទឹមគ្នានោះផងដែរក៏មានពាក្យរិះជាច្រើនដែលយល់ថា ជាលទ្ធផលនៃការវះកាត់កែសម្ភស្ស ។

សម្រាប់វីដេអូឃ្លីបនោះដែរត្រូវបានថតដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Khoolarpthip Phoommarin ពេលនេះកំពុងល្បីយ៉ាងខ្លាំង ។ ម្ចាស់គណនីហ្វេសប៊ុកមួយនេះមានឈ្មោះ Khoolarpthip Phoommarin អាយុ ២១ឆ្នាំ នាងបានចេញមុខនិយាយថា តាមពិតវាគ្រាន់តែជាកម្មកម្សាន្តរបស់កម្មវិធី Massenger ប៉ុណ្ណោះ ដោយនាងគ្រាន់តែថតលេង ហើយស្រាប់តែក្រោយមក មិត្តភក្ដិរបស់នាងបានស៊ែតៗគ្នាយ៉ាងព្រោងព្រាត រហូតដល់មានពាក្យរិះគន់យ៉ាងខ្លាំង ដោយលើកឡើងថា នាងកែច្រមុះ និងចង្កា ។

នារីដដែលបន្តថា នាងពុំមានក្ដីបារម្ភឡើយចំពោះពាក្យរិះគន់ថានាងវះកាត់កែច្រមុះ និងចង្កា ព្រមទាំងអំពាវនាវដល់មនុស្សជាច្រើនមុននឹងរិះគន់ សូមពិនិត្យមើលឱ្យច្បាស់ ៕
សហការី KBN
ប្រភព៖ dailynews