យោងតាមប្រភពគណនីហ្វេសប៊ូក របស់ផេកថៃមួយ បានយកវីដេអូនារីខ្មែរម្នាក់ យកទៅបង្ហោះល្បីពេញស្រុកថៃ មានអ្នកមើលរហូតដល់រាប់លាននាក់ ដោយនារីវ័យក្មេងម្នាក់ បានបង្កើតគំនិតថតខ្សែរវីដេអូនេះ ដើម្បីជាចំណីចក្ខុប្លែកៗ សម្រាប់អ្នកលេងបណ្តាញសង្គម ឲ្យចាប់អារម្មណ៍មើលវីដេអូ ដែលនាងបានបង្កើតដោយសារដៃនាងផ្ទាល់ ហើយនាងក៏អាចរកចំណូលពី ប្រព័ន្ធបណ្តាញសង្គមយក្សជាច្រើន ដោយសារតែការច្នៃប្រឌិត ដ៏ទាក់ទាញមួយនេះ ។

វីដេអូនេះដែរ គឺនាងបានយកសត្វត្រកួតមួយក្បាល យកមកធ្វើម្ហូប ដោយនាងបានថតពីវិធីធ្វើម្ហូប ពីសត្វត្រកួត១ក្បាលនោះ ដែលប្លែកពីវីដេអូដទៃទៀត ដែលធ្វើម្ហូបបែបសាមញ្ញដូចជាត្រី ឬសាច់គោ សាច់ជ្រូកជាដើម វីដេអូមួយនេះ ត្រូវបានបង្ហោះដោយផេកថៃ ល្បីឈ្មោះមួយ ហើយត្រូវបានគេមើលចំនួនជាង១.៧លាននាក់ និងស៊ែរជាច្រើនពាន់នាក់។

អ្វីដែលនាង បានធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺនាងបានយកទេសភាពវាលស្រែ នៅជនបទដើម្បីថតវីដេអូមួយនេះ ដោយលាយឡំនិងអ្នកធ្វើម្ហូប ស្លៀកពាក់បែបអ្នកទីក្រុងផងនោះ កាន់តែធ្វើឲ្យអ្នកទស្សនា ចាប់អារម្មណ៍ថែមមួកំរិតទៀត ហើយអ្វីដែលរឹតតែខ្លាំងជាងនេះទៅទៀត គឺពេលនាងលើកសត្វត្រកូត យកមកបង្ហាញដើម្បីធ្វើម្ហូប ដោយមិនញញើតអ្វីបន្តិចឡើយ ហើយបានថតពីវិធីធ្វើតាំងពីដើម រហូតដល់ចប់ ។ ចុងក្រោយនាងបានញ៉ាំសត្វត្រកួតនោះ យ៉ាងឆ្ងាញ់ថែមទៀត ធ្វើឲ្យអ្នកមើលស្រក់ទឹកមាត់ផង ព្រឺរោមផង ៕

តោះនាំគ្នាមកទស្សនាវីដេអូ របស់នាងទាំងអស់គ្នា ៖