មុននេះ មិនប៉ុន្មានម៉ោង ផេកផ្លូវការររបស់ កម្មវិធីលំដាប់ពិភពលោក The voice kids season 2 បានចេញផុសស្ទើរថ្មី បង្ហាញពីសមាសភាព គណៈកម្មការទាំង៣។
ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកលេងបណ្ដាញសង្គម មាននឹកស្មានមិនដល់នោះ តំណែង Coach របស់អ្នកនាង សុគន្ធ និសា បែរជាប្ដូរទៅឲ្យ កញ្ញា សួស វីហ្សា ជាអ្នកធ្វើទៅវិញ។

ដំណឹងមួយនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តអ្នកគាំទ្រ មានការងឿងឆ្ងល់ជាខ្លាំង៕