សិល្បៈ៖ នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ នេះ នី រតនា តារាចម្រៀងថ្មី ក្នុងផលិតកម្មរស្មីហង្សមាស ដែលជាម្ចាស់ពាន Cambodian Idol រដូវកាលទី១ បានចូលរោងភ្ជាប់ពាក្យជាមួយ កូនស្រីអ្នកជំនាញម្នាក់ឈ្មោះ វណ្ណ ភក្តិណា ដែលដំណឹងនេះបានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

នៅក្នុងពិធីខាងលើ គេបានឃើញញាតិមិត្តប្រុសស្រី ព្រមទាំងចាស់ទុំទាំងសងខាង មកចូលរួមយ៉ាងច្រើនកុះករ ដើម្បីឱ្យពរជ័យសិរីសួរស្ដី ដល់អ្នកទាំងពីរ ។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃរបស់ នី រតនា និងគូដណ្ដឹងនៅមិនទាន់ឱ្យដឹងនៅឡើយ ប៉ុន្តែទោះជាយ៉ាងណា គេក៏ឃើញសារជូនពរជាច្រើនផងដែរ ពីសំណាក់អ្នកគាំទ្រ ៕
សហការី KBN