សិល្បៈ៖ អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់យ៉ាងច្បាស់ ពីតារាជើងចាស់ជំនាន់លោក ទេព រិនដារ៉ូ អ្នកនាងអម្ពរ ទេវី អ្នកនាងចាន់ តារាទី នោះ គឺអ្នកនាង កែវ កល្យាណ ដែលបានបាត់មុខរាប់ឆ្នាំមកនេះ ធ្វើឲ្យទស្សនិកជនជាច្រើន ឆ្ងល់ និងចង់ដឹង ពីជីវិតរស់នៅរបស់តារាជើងចាស់រូបនេះផងដែរ ។

ដោយសារតែស្ងាត់ ក្នុងរយៈពេលយ៉ាងយូរមកនេះ ស្រាប់តែនៅសុខៗ អ្នកនាងបានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង នូវរូបភាពវីឡាដ៏ធំស្កឹមស្កៃ ធ្វើឲ្យទស្សនិកក្នុងនិងក្រៅប្រទេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ប៉ុន្តែទន្ទឹមនិងការភ្ញាក់ផ្អើលនោះ អ្នកនាងក៏បានសរសេរក្នុង Status នៃរូបភាពទាំងនោះថា “នាងខ្ញុំ ចង់លក់ និងជួលផ្ទះ ហើយអគារ បើបងប្អូនណាមានចំណាប់អារម្មណ៍ សូមទាក់ទង ០១២ ៤៧៤៣១៨, ០១៥ ៥១១៣១៣ នៅម្តុំទីក្រុងរណបកាំកូស៊ីធី ជិតអ៊ីអន២ នៅលើផ្លូវធំតែម្តង សូមអរគុណ” ។

ជាមួយនិងការប្រកាសលក់ផ្ទះ និងអគារនេះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររបស់អ្នកនាងជាច្រើន មានការងឿងឆ្ងល់ថា តើអ្នកនាងមានបញ្ហាអ្វី បានជាប្រកាសលក់ទ្រព្យសម្បត្តិ ដូចតារាមុនៗបែបនេះ ហើយក៏មានអ្នកខមិនសួរអ្នកនាង យ៉ាងច្រើននៅក្នុងគណនីហ្វេសប៊ូករបស់អ្នកនាងផ្ទាល់ផងដែរ តែនៅមិនទាន់ដឹងច្បាស់នោះឡើយ ថាតើអ្នកនាងប្រកាសលក់ផ្ទះវិឡា ដោយមូលហេតុអ្វីពិតប្រាកដ ៕