ភ្នំពេញ៖ ក្រុមហ៊ុន Innity ដែលមានសាខា ១១ ប្រទេសនៅ ក្នុងតំបន់អាស៊ី​អា​គ្នេ​យ៏ នឹងបានបន្តពង្រីក ខ្លួន ចូលមកក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Innity នឹងផ្តល់ជូនសម្រាប់អ្នកផ្សាយ ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា នៅ ដំណោះស្រាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម នឹងបង្កើតនៅការច្ឆៃប្រឌិតថ្មីៗ សម្រាប់ការផ្សាយ លើប្រព័ន្ធឌីជីថល។

លោក Janus David ដែលជាអ្នកគ្រប់គ្រងលើផ្នែក លក់ នឹងជាអ្នកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា ទៅលើផ្នែកលក់, business development នឹងប្រតិបត្តិការទូទៅ បានបញ្ជាក់ថា “ប្រព័ន្ធផ្សព្វ ផ្សាយនៅកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ហើយអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ក៏កំពុងតែងាក់ទៅ រកការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធឌីជីថល សម្រាប់ ស្លាកសញ្ញារបស់ខ្លួន”។

លោក បានបន្តទៀតថា “ខ្ញុំជឿជាក់ថាវត្តមានរបស់ Innity នៅក្នុងប្រទេសកម្ពុជា នឹងបានជួយដល់ អ្នកផ្សាយពាណិជ្ជកម្ម និងម៉ាកល្បីៗ ក៏ដូចជាអ្នក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបើកទ្វារចូលទៅរកសមត្ថភាពនិងបច្ចេកវិទ្យាសកល ដោយខ្លួនផ្ទាល់” ។

លោក Fabian Looa ប្រធានផ្នែកប្រតិបត្តិការ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Innity បានបន្ថែមថា “ពួកយើងបានរងចាំនៅឪកាស សម្រាប់ការផ្សាយផ្សព្វលើប្រព័ន្ធឌីជីថល ដែលបាន ជះឥទ្ធិពលទៅលើសង្គម ក្នុងប្រទេសកម្ពុជា។ ពួក យើងក៏ជាផ្នែកមួយនៃឧស្សាហកម្មឌីជីថល នៅក្នុង ប្រទេសម៉ាឡេស៊ី និងតំបន់ដទៃទៀតនៃ អាស៊ី អាគ្នេយ៍។ យើងជឿជាក់ថាពេលនេះ គឺជាពេលវេលាសម្រាប់ប្រទេសកម្ពុជា”។

ឥលូវនេះក្រុមហ៊ុន Innity មាននៅប្រទេសម៉ាឡេស៊ី, សិង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ហ្វីលីពិន, កម្ពុជា, មីយ៉ាន់ម៉ា, ហុងកុង, តៃវ៉ាន់ នឹងកូរ៉េ។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Innity ក៏មាន អថិជនដូចជា ក្រុមហ៊ុន Toyota, ក្រុមហ៊ុនSamsung, សាលាអន្តរជាតិកាណាដា (CIS) និង ក្រុមហ៊ុនស្រាបៀរអង្គរ ៕