កញ្ញា ឱក សុគន្ធកញ្ញា បានប្រឡូកក្នុងវិស័យសិល្បៈ (ផ្នែកចម្រៀង) អស់ពេលជាច្រើនឆ្នាំមកហើយ រាល់គ្រប់បទចម្រៀង ដែលនាងបានច្រៀង ឬសម្ដែងសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងតែម្ដង ។

ពីមួយថ្ងៃទៅមួយថ្ងៃ អាយុរបស់នាងកាន់តែកើនឡើង តែបើនិយាយពីសម្រស់វិញ មិនផ្លាស់ប្ដូរទាល់តែសោះ។ ចំណែកឯ ការងារសិល្បៈរបស់នាងវិញ ក៏មមាញឹកច្រើន ដូចជា ចុះច្រៀងតាមបណ្តាខេត្ត ធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀង និងត្រៀមចម្រៀងថ្មីៗជាដើម ។

ជាក់ស្ដែង មិនប៉ុន្មានមុននេះ កញ្ញា រូបស្រស់ម្នាក់នេះ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកស្ដែងឲ្យឃើញពីសម្រស់ធម្មតារបស់ខ្លូន ក្នុងរមណីយដ្ឋាន បែបធម្មជាតិ ដែលមានឈ្មោះថា ដីដុះរលួស ក្នុងទឹកដីខេត្ត ឧត្តរមានជ័យ។

អ្វីដែលសំខាន់ តំបន់ទេចរណ៍ ដែលគេទើបរកឃើញនេះ ល្បីឈ្មោះមិនបានប៉ុន្មានផង ស្រាប់តែ ម្ចាស់បទ«ចង់ទៅៗទៅ» រូបនេះឆ្លៀតទៅបង្អួតសម្រស់នៅទីនេះមុនគេ តែម្ដង ពិតជាគួរឲ្យសរសើរមែន៕