ថៃ៖ ថ្មីៗនេះ ប៉ូលិសសង្កាត់បឹងគុប ក្រុងបាងកក បានទទួលសេចក្ដីរាយការណ៍ដ៏ភ្ញាក់ផ្អើលមួយថា មានករណីបង្ខាំងនារីម្នាក់ធ្វើទារុណ្ឌកម្មដ៏ព្រៃផ្សៃ មិនត្រឹមតែប៉ុណ្ណោះជនសង្ស័យថែមទាំង live នៅលើហ្វេសប៊ុកថែមទៀតផង ដែលករណីនេះកើតឡើងនៅក្នុងបន្ទប់លេខ ៤៥៦/២៣៤ នៃអគារអាផាតមិនមួយកន្លែង មានកម្ពស់ ១៣ជាន់ នៅសយណាវបិន សង្កាត់បឹងគុប ក្រុងបាងកក ប្រទេសថៃ ។

ប៉ូលិសបានឱ្យដឹងថា បន្ទាប់ពីទៅដល់កន្លែងហេតុ មានឮសំឡេងមនុស្សប្រុសស្រីទាស់សម្ដីគ្នា ហើយប៉ូលិសក៏បាននិយាយឱ្យជនសង្ស័យបើកទ្វារដើម្បីចចារ រហូតដល់ ២ម៉ោងក្រោយ ទើបជនសង្ស័យយល់ព្រមបើកទ្វារ ។

ជនសង្ស័យមានឈ្មោះ ឆៃឆះ សិរិឆាត អាយុ ២៦ឆ្នាំ ចំណែកនារីរងគ្រោះ ពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ ដោយសារស្ថានភាពរបួសធ្ងន់ ទើបត្រូវបាននាំទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ក្រោយចាប់ខ្លួនជនសង្ស័យបាសាភាពថា ខ្លួន និងនារីរងគ្រោះជាសង្សារ ព្រមទាំងរស់នៅជាមួយគ្នា ហើយដោយសារតែដឹងថា នារីរងគ្រោះលួចក្បត់ចិត្ត មានប្រុសថ្មី ទើបធ្វើឱ្យគេខឹងសម្បា ធ្វើបាបដល់ថ្នាក់នេះ ។ ទោះជាយ៉ាងណាក្ដី ស្រាប់តែលេចមុខនារីម្នាក់ទៀត ដែលជាសង្សារចាស់ របស់ជនសង្ស័យមកនិយាយថា ជនសង្ស័យជាមនុស្សមិនល្អ សេពគ្រឿងញៀន ព្រមទាំងដើរបំផ្លាញអនាគតនារី ជាច្រើននាក់មកហើយ ។

ក្រោយសង្គ្រោះនារីរងគ្រោះបានហើយនោះ ជនសង្ស័យត្រូវបាននាំទៅប៉ុស្ដិ៍ប៉ូលិស ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕

សហការី KBN | ប្រភព៖ khaosod