រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ២០ ខែមេសា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ The Storm Pub & Restaurant ដោយមានការអញ្ជើញចូលរួម ពីសំណាក់តារាចម្រៀង ដែលជាម្ចាស់ជ័យលាភី ដែលមានទេពកោសល្យ ពិតប្រាកដ ក្នុងកម្មវិធី I Am The Singer ឆ្នាំ 2016 ហើយគាត់បានវិវត្តន៍កេរ្តិ៍ឈ្មោះ របស់គាត់ជាតារាវ័យក្មេង ដែលជាទីត្រូវការបំផុតមួយ ក្នុងចំណោមតារាវ័យក្មេងដទៃទៀត លោកគឺជាតារាដែលមាន ចំណុចល្អឯកដែលរះ យ៉ាងត្រចះត្រចង់ (Rising Exceptional) លោក ដួង វីរះសិទ្ធ ។

កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជនរបស់ The Storm Pub & Restaurant ក៏បានភ្លក់នូវរសជាតិដ៏ល្អឯក ពីការលាយបញ្ជូលគ្នា ជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរ ដល់ប្រជាពលរដ្ឋកម្ពុជាដែល ទទួលបានជោគជ័យដោយ បានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅ លំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេគ្មានគូរបៀប នៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើស យកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក”​ នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំ មានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង ភូមិគ្រឹះអង្គរ នៅថ្ងៃពុធ ទី ២៥ ខែមេសាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីតារាចម្រៀងដ៏ល្បីនិងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា​ អាចនិយាយបានថា គាត់តែងតែទទួលបានពិន្ទុលើសពី ១០១%​ នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្ម និងលើកទឹកចិត្តឲ្យយុវវ័យសម្រេចនូវ ក្តីសុបិន្តនិងជឿជាក់លើខ្លួនឯង គឺលោក នីកូ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖ https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។