យោងតាមប្រភពសារព័ត៌មាន The Mirror បានចុះផ្សាយរឿងរ៉ាវ គួរឲ្យរន្ធត់មួយ បានកើតឡើងចំពោះក្មេងប្រុស អាយុ១៦ខែម្នាក់ មកពីក្រុងឆាងឈុង ខេត្តជីលិន ប្រទេសចិន ដោយក្មេងប្រុសខាងលើ បានលេបកន្ត្រៃកាត់ក្រចកដៃ ចូលទៅក្នុងពោះ ធ្វើឲ្យឪពុកម្តាយភ្ញាក់ផ្អើល និងភ័យយ៉ាងខ្លាំង។

បន្ទាប់ពីដឹងថា កូនតូចរបស់ខ្លួន លេបកន្ត្រៃកាត់ក្រចកដៃ ចូលទៅក្នុងពោះហើយ ឪពុកម្តាយរបស់ក្មេងខាងលើ បានប្រញាប់បញ្ជូនកូនរបស់ខ្លួន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

បន្ទាប់ពីពិនិត្យរួច លោកវេជ្ជបណ្ឌិត បានប្រាប់ថា បន្ទាប់ពីថត X-Ray ឃើញថាក្នុងខ្លួនរបស់ក្មេងនេះ មានកន្ត្រៃកាត់ក្រចកដៃ ធ្លាក់ចូលទៅក្នុងក្រពះអាហារ ហើយជាធម្មតា ត្រូវប្រើពេល យ៉ាងតិច៤ទៅ៦ម៉ោង ពេលទទួលទានអាហារ ហើយវានឹងធ្លាក់ចុះ ទៅដល់ក្រពះអាហារ រួចឆ្លងទៅពោះវៀនតូច តែដោយសារឪពុកម្តាយ បាននាំមកសង្គ្រោះនៅមន្ទីរពេទ្យ មុន៣០នាទីទើបដឹងថា កន្ត្រៃបានធ្លាក់ចុះទៅក្នុងក្រពះអាហារហើយ ។

ចំពោះការយកកន្ត្រៃនេះចេញ ពីក្រពះក្មេងនោះបាន លោកវេជ្ជបណ្ឌិត បានប្រើរយៈពេល២៥នាទី ក្រោយមកក្មេងប្រុសនេះ អាចត្រលប់ទៅផ្ទះវិញបានដូចធម្មតា ដោយមិនបាច់ដេកសម្រាក ក្នុងមន្ទីរពេទ្យឡើយ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ប្រសិនបើឪពុកម្តាយក្មេងប្រុស នាំក្មេងនេះមកយឺតពេលតែបន្តិច វាអាចនឹងជួបគ្រោះថ្នាក់ ដល់ពោះវៀនតូចរបស់ក្មេង ដោយអាចមានការរលាក ឬធ្លាយពោះវៀនក៏ថាបាន ៕