ភ្នំពេញ៖ មួយខែត្រឹមគិតពីថ្ងៃចេញផ្សាយមកដល់ពេលនេះ វីដេអូខ្លីរបស់កញ្ញា រ៉េត ស៊ូហ្សាណា នៅក្នុងរឿង បិសាចគួរឲ្យស្រលាញ់ ទទួលបាននូវកាទស្សនារហូតដល់ទៅជាង ៩០ ម៉ឺនដងក្នុងយូធូបផ្លូវការរបស់ ផលិតកម្មរស្មីហង្សមាស។

ក្រៅពីទទួលបានការទស្សនាច្រើនដងហើយនោះ ក៏នូវមាន Comment យ៉ាងច្រើនដោយសរសើរចំៗ តែម្តងថានាងពិតជាសម្តែងបានយ៉ាងសមដូចធម្មជាតិពិតៗ ទោះបីនាងមានវ័យក្មេងខ្ចីនិងទើបចូល ប្រលូកសិល្បៈយ៉ាងណាក្តី។

នោះគឺជារឿងដំបូងហើយសម្រាប់តួឯកស្រីវ័យក្មេងមួយរូបនេះ ក្រោយប្រលូកសិល្បៈចម្រៀងប្រមាណ ជិតពីរឆ្នាំមកនេះបន្ទាប់ពីបញ្ចប់ការប្រលងចម្រៀង The Voice Cambodia រដូវកាលទីពីរ ៕