ភ្នំពេញ៖ បន្ទាប់ពី Sony បានប្រកាសដាក់លក់ជាផ្លូវការនូវកំពូលស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ2 របស់ខ្លួននៅក្នុងទីក្រុងហុងកុង និងនៅតាមបណ្តាប្រទេសមួយចំនួនរួចមក ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ ក៏ប្រកាសអោយអតិថិជរបស់ខ្លួនអាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះបាននៅក្នុងប្រទេសកម្ពុជាបានហើយចាប់ពីថ្ងៃនេះ ជាមួយនឹងតម្លៃ 699 ដុល្លារនិងការថែមជូននូវឧបករណ៍សាកឥត Wireless Charging តម្លៃ 99 ដុល្លារ និងស្រោមការពារ Original Cover តម្លៃ 49 ដុល្លារ រួមជាមួយនិងសីុមកាតលេខពិសេសតម្លៃ 66 ដុល្លារ ដែលមានកញ្ចប់អីុនធឺណិតទំហំ 120GB ពីក្រុមហ៊ុនសែលកាតរយៈពេល52សប្តាហ៍ ។

ក្រុមហ៊ុន Sony បានបន្តទៀត ថា អតិថិជនទាំងអស់អាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះ បាននៅតាមបណ្តាហាងមួយចំនួនដែលមានឈ្មោះដូចខាងក្រោម៖ ហាងលក់ទូរស័ព្ទទំនើប សុខលី ផ្សារធំថ្មី, ហាងលក់ទូរស័ព្ទទំនើប សុខលី ផ្លូវកម្ពុជាក្រោម, ហាងលក់ទូរស័ព្ទទំនើប គួង អីុDN, ហាងលក់ទូរស័ព្ទទំនើប គួងអីុ​ ស្តាតអូឡាំពិក, ហាងលក់ទូរស័ព្ទទំនើប អាន ឆែ, ហាងលក់ទូរស័ព្ទទំនើប ហាក់សែ ផ្សារធំថ្មី, ហាងលក់ទូរស័ព្ទទំនើប ហាក់សែ គីរីរម្យ, ហាងលក់ទូរស័ព្ទទំនើប Jet Black Store, ហាងលក់ទូរស័ព្ទទំនើប ធានា និង Sony Showroom ផ្លូវនរោត្តម។

គួរបញ្ជាក់ថា កំពូលស្មាតហ្វូន Sony Xperia XZ2 ថ្មីនេះ ប្រើប្រាស់នូវអេក្រង់ទំហំ 5.7 អីុង កម្រិត 18:9 Aspect Ratio ជាមួយនឹងការ ការពារដោយកញ្ចក់ Corning Gorilla Glass 5 ដែលមានមានអេក្រង់ ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845​។ តួខ្លួនរបស់ស្មាតហ្វូននេះ គឺធ្វើពីកញ្ចក់ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានបំពាក់នូវកាមេរ៉ាភ្លោះ គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Sensor នៅក្រោមកាមេរ៉ាខាងក្រោយនេះ។

ស្មាតហ្វូន Xperia XZ2 ប្រើប្រាស់នូវរន្ធដាក់ស៊ីមនៅគែមផ្នែកខាងលើ និងមានភ្ជាប់មកនូវបច្ចេកវិទ្យា NFC, Bluetooth 5.0, Wi-Fi និង USB 3.1 Type-C ports។ ស្មាតហ្វូននេះ មិនប្រើប្រាស់នូវ Audio Jack នោះទេ ប៉ុន្តែវាប្រើប្រាស់នូវប្រព័ន្ធសំឡេង Stereo ហើយអ្នកក៏អាចប្រើប្រាស់នូវ USB-C adapter រាងអក្សរ Y ដែលអាចបញ្ចូលថ្ម និងការភ្ជាប់ទៅកាន់ 3.5mm connector នៅក្នុងពេលតែមួយបានផងដែរ។ បន្ថែមពីនេះទៀត ស្មាតហ្វូន XZ2​​ អាចថតរូបភាពនិងវីដេអូកំរិត​​​ 4K DHR​ ភ្ជាប់ជាមួយនឹងថាមពលថ្ម 3180 mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging ។ ស្មាតហ្វូន Xperia XZ2 មានពណ៌ Liquid Black, Liquid Silver, Deep Green និង Ash Pink៕