ប្រិយមិត្តអ្នកស្នេហា វិស័យសិល្បៈ ជាពិសេសអ្នកតាមដាន កម្មវិធីលំដាប់ពិភពលោក Cambodia idol រដូវកាលទី៣ មុខជាបានស្គាល់ កញ្ញា សំ សារ័ត្ន ជាក់ជាមិនខាន ដោយសារបេក្ខភាពរូបនេះ មានជីវប្រវត្តិកម្សត់មិនធម្មតា ធ្វើឲ្យអ្នកទស្សនា ដឹងហើយសឹងស្រក់ទឹកភ្នែក។

ព្រោះតែនារីកម្សត់រូបនេះ បានព្រាត់ម្ដាយ អស់កាលជាច្រើនឆ្នាំ ហើយគោលបំណងធំ ដែលមកប្រលង ក្រៅពីស្រលាញ់សិល្បៈ នាងក៏ចង់ឲ្យម្ដាយបង្កើតបានឃើញកូន តាមរយៈកម្មវិធីដ៏ធំមួយនេះ ផងដែរ។

ទេវតាពិតជាមានភ្នែក មិនយូរប៉ុន្មាន ពេលនេះ សំ សារ័ត្ន អតីតបេក្ខនារី Cambodia idol រដូវកាលទី៣ បានជួបម្ដាយវិញហើយ ដោយក្នុងនោះនាងបានបង្ហោះសារ សម្ដែងក្ដីរំភើបមួយថា៖ «ជំរាបសួរចា នាងខ្ញុំ សំ សារ័ត្ន នេះហើយម្តាយរបស់ខ្ញុំ ដែលរកឃើញតាមកម្មវីធីប្រលង Cambodia idol រដូវកាលទី3 នាងខ្ញុំសប្បាយចិត្តណាស់ បានស្រង់ព្រះអោយអ្នកម្តាយ នឹងជូនលុយគាត់តិចតួច រួមជាមួយបងប្រុសទី1 បងស្រីទី2 នឹងខ្ញុំពៅគេ»៕