បរទេស៖ យន្តហោះ​មួយ​គ្រឿង​បានរត់ខុស​ផ្លូវ ធ្វើឲ្យអ្នកដំណើរជាង១០០នាក់ ភ័យព្រលឹងចុងសក់ កាលពី​យប់​ ថ្ងៃ​ទី​១៩ ខែមេសា​ ឆ្នាំ២០១៨ នៅក្នុងអាកាសយានដ្ឋានកដ្ឋមណ្ឌូ(Kathmandu) រដ្ឋធានី​នៃ​ប្រទេស​នេ​ប៉ា​ល់។

​អាជ្ញាធរ​ប្រទេសនេប៉ាល បាន​ឲ្យដឹង​ថា យន្តហោះ​ដែល​រត់ខុស​ផ្លូវនេះ ​ជាប្រភេទយន្តហោះប៊ូអ៊ីង ៧៣៧ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ នៃម៉ា​ឡេ​ស៊ី (malindo airlines) បានដឹកអ្នកដំណើរ ចំនួន១៣៩​នាក់។ យន្តហោះនេះបានរត់ខុសផ្លូវ កាត់ភក់​ចម្ងាយប្រហែល​៣០​ម៉ែត្រពី​piste​។

មន្ត្រី​ដដែល​បន្ត​ថា តាម​គម្រោង​យន្តហោះ​នេះ ត្រូវ​ហោះ​ទៅ​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ តែ​ពេល​កំពុង​រត់ បម្រុង​ហោះ​ឡើង អ្នកបើកបរ​បាន​ប្រកាស​ពី​ការ​កើត​មាន​បញ្ហា​ រួច​ក៏​បញ្ឈប់​ប្រតិបត្តិការ​តែ​ម្តង៕