ភ្នំពេញ៖ ការថតវីដេអូ slow motion ឲ្យបានស្អាតដូចអ្នកឃើញក្នុងការផ្សាយពាណិជ្ជកម្មសាមសុងត្រូវមានការអត់ធ្មត់បន្តិច។ មានមនុស្សជាច្រើនអាចថតវាចេញដោយសារមានការអត់ធ្មត់ខ្លាំង ប៉ុន្តែឥទ្បូវនេះជាមួយនឹងការអនុវត្តបានត្រឹមត្រូវអ្នកអាចថតវីដេអូ​ Super Slow- mo បានយ៉ាងងាយស្រួល ដោយធ្វើតាមគន្លឹះខាងក្រោយនេះ៖
- ពន្លឺ (Lighting)៖ អ្នកអាចថតវីដេអូ Super Slow- mo បានល្អនៅកន្លែងដែលបានពន្លឺគ្រប់គ្រាន់។ រាល់ពេលអ្នកប្តូរកម្មវិធីថតទៅ Super Slow-mo អ្នកនឹងសម្គាល់ឃើញថា វាមានភាពងងឹតដោយសារបច្ចេកវិទ្យា ត្រូវការចាប់យករូបភាព960​frame ក្នុង1វិនាទីគឺត្រូវការពន្លឺគ្រប់គ្រាន់ ដូចនេះបើវាងងឹតពេក អ្នកអាចរកកន្លែងដែលមានពន្លឺល្អជាងហ្នឹង(ពន្លឺថ្ងៃគឺជាជម្រើសដ៍ល្អបំផុត)។


- កំណត់ពេល (Timing)៖ កម្មវិធី Super Slow-Mo នឹងចាប់យក 0.2 វិនាទីនៃវីដេអូរបស់អ្នក ហើយពង្រីកវាទៅជា 6 វិនាទីវិញ។ ព្យាយាមរកសកម្មភាពល្អៗដែលអាចធ្វើអោយវីដេអូ​ Super Slow-mo អ្នកកាន់តែមានភាពទាក់ទាញ តែកុំព្យាយាមថតអ្វីមួយដែលមានរយៈពេលលើសពី ៣ ឬ 4 វិនាទី(ដូចជាការលោតពីគំនរថ្មជាដើម) ចូរគិតអ្វីដែលអាចចាប់បានភ្លាមៗ។

- លំនឹង៖ ប្រើជើងទម្រកាមេរ៉ា (Tripod) ឬរកវិធីណាដែលអាចដាក់ទូរស័ព្ទ S9/S9+ ឬកាន់អោយនឹង គឺជាវិធីល្អមួយ ព្រោះកម្មវិធី Super Slow-Mo ដំណើរការបានល្អបំផុតនៅពេលអ្នកអាចរក្សាលំនឹងទូរស័ព្ទអ្នកបានល្អ(វាបានបង្ហាញនៅលើ អេក្រង់ទូរស័ព្ទផងដែរពេលដែលយើងថត Super Slow-mo) ដែលអាចឲ្យទូរស័ព្ទអ្នកចាប់យកចលនា និងចាប់ផ្តើមថតបាន។


- ថតរូបជាច្រើនក្នុងពេលតែមួយ(Multi-take)៖ នៅក្នុងផ្នែក Settings នៃកាមេរ៉ា អ្នកត្រូវកំណត់ថា អ្នកចង់ឲ្យកម្មវិធី Super Slow-MO អាចចាប់យករូបជាច្រើនក្នុងពេលតែមួយ ឬគ្រាន់តែថតយកតែមួយ។ ការចាប់យករូបជាច្រើនក្នុងពេលតែមួយនឹងប្រើប្រាស់ទំហំមេម៉ូរីអ្នកច្រើនជាង ប៉ុន្តែវាអាចជួយឲ្យអ្នកចាប់យកពេលវេលាដ៏អស្ចារ្យដែលអ្នកប្រាថ្នាចង់បាន។
យើងអាចថតវីដេអូ Super Slow-mo ដោយប្រើប្រាស់ Auto mode ឬ Manual Mode ដែលមានស្រាប់នៅលើកាមេរ៉ារបស់ទូរស័ព្ទ Galaxy S9 | S9+ ។ បន្ទាប់ពីយើងថតវីដេអូ Super Slow-mo រួច យើងអាចធ្វើអោយវីដេអូ Super Slow-mo របស់យើងកាន់តែទាក់ទាញដោយយើងអាចធ្វើអោយវីដេអូយើងបញ្ច្រាស់មកវិញបាន (Reverse ឬ Swing) នៅលើទូរស័ព្ទ Galaxy S9 | S9+ ៕