អ្នកនាង យុគ ចិន្តា ដែលជាពិធីការនីចាស់ឆ្នាំ កំពុងធ្វើឲ្យគ្រប់គ្នា កោតសរសើរ មិនដាច់ពីមាត់ ព្រោះតែអ្នកម្ដាយសម័យថ្មីរូបនេះ បានចំណាយពេលវេលាផ្ទាល់ខ្លួន ជាមួយកូនស្រី ដោយធ្វើដំណើរកម្សាន្ត ច្រើនកន្លែងយ៉ាងមានក្ដីសុខតែម្ដង។

នេះបើយោងតាមរូបភាព ដែលអ្នកនាង បានបង្ហោះលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុននេះ អាចបញ្ជាក់ច្បាស់ថា ជីវិតឯកជន និងពេលវេលាសេសសល់ ទាំងអស់របស់នាង ក៏នឹងផ្ដល់ជូនកូនស្រី សំណព្វចិត្តរូបនេះ សឹងតែទាំងអស់ទៅហើយ ព្រោះជារឿយៗ អ្នកនាង យុគ ចិន្តា តែងនាំកូនស្រី ធ្វើដំណើរកម្សាន្តឆ្លងប្រទេស យ៉ាងសប្បាយ និងមិនខ្វល់ថា ត្រូវចំណាយអស់លុយប៉ុន្មានឡើយ សំខាន់គឺកូនស្រីតែម្នាក់របស់នាង បានសប្បាយចិត្តតែប៉ុណ្ណោះ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់៕